បើជាមនុស្សប្រុសទំនាយថា៖

ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជាត្រូវនឿយ ណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពារ របស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាលជា ហេតុឲ្យមានសេចក្តីតឹងចង្អៀតខ្លះៗតំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្នៀប រមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ឲ្យអ្នកមាន សេចក្តីហ្មងមួររឿយៗ មួយវិញទៀតញាតិព័ន្ធឬមិត្តភក្កីនឹងកើតក្ដីរង្គៀសឫស្សាដល់អ្នកដោយ បំពានលើផលល្អនិងសេចក្តីចម្រើនរបស់អ្នកហេតុការណ៍ទាំងអស់នេះចូរអ្នកកុំភ្លេច ស្មារតីឲ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ ។

បើជាមនុស្សស្រីទំនាយថា៖

ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយអ្នកគង់ បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់មិត្តភក្តិរបស់អ្នកឬមនុស្សធ្វើការជា មួយអ្នកគេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឲ្យខកខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរ ធ្វើដំណើរីផ្លូវឆ្ងាយពេកទេសូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មីឬ ប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យ គេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។

សូមទស្សនាវីដេអូនេះ៖

មើលរាសីឆ្នាំថោះ

មើលរាសីឆ្នាំខាល

Telegram-Troryorng
Share.