ម្ចាស់​ផ្ទះ​វៀតណាម បាន​រៀបចំ​ពិធី​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​សម្រាប់​បាល់ទាត់​បុរស-​នារី និង​បាល់ទាត់​ហ្វូតសាល​បុរស-នារី ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​រដ្ឋធានី​ហាណូយ។

ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១​ឆ្នាំ​២០២១ គ្រោង​រៀបចំ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី១២ ដល់២៣ ខែ​ឧសភា ឆ្នាំ​២០២២ ដោយ​មាន​ប្រទេស​ក្នុង​តំបន់​ចំនួន​១១ ត្រៀម​បញ្ជូល​អត្តពលិក​សរុប​ប្រមាណ​ជាង​៧០០០នាក់ ចូលរួម​ប្រកួត​ប្រជែង​លើ​៤០​ប្រភេទ​កីឡា ដែល​សរុប​ចំនួន​៥២៦​វិញ្ញាសា។

Telegram-Troryorng
Share.