លោក Carlo Ancelotti គ្រូបង្វឹកក្រុមអធិរាជស Real Madrid អាចធ្វើដំណើរទៅដឹកនាំកូនក្រុមនៅទីក្រុងឡុងដ៍ នាប្រទេសអង់គ្លេស ក្នុងជំនួបទល់នឹងក្រុមតោខៀវ Chelsea វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champion League ជើងទី១ នៅកីឡដ្ឋាន Stamford Bridge យប់នេះវេលាម៉ោង២:០០រំលងអធ្រាត្រ ក្រោយតេស្តអវិជ្ជមានកូវីដ-១៩។

នៅម៉ោងដំណាលគ្នាក្រុម Villarreal ក៏ត្រៀមបើកទ្វាកីឡដ្ឋាន Estadio de la Ceramica របស់ខ្លួនប្រចាំនៅប្រទេសអេស្ប៉ាញ ទទួលស្វាគមន៍ក្រុមជើងខ្លាំងមកពីទឹកដីអាល្លឺម៉ង់ FC Bayern Munich ខណ:ខ្សែការពារស្លាបសញ្ជាតិកាណាដា Alphonso Davies អាច​នឹង​វិល​មក​បង្ហាញ​ខ្លួនលើទីលានវិញនៅយប់នេះ៕

Telegram-Troryorng
Share.