បើជាមនុស្សប្រុសទំនាយថា៖

ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសី របស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិតប៉ុន្តែថាអ្នកកុំផ្ដេកផ្ដួល នឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេកនៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្ន ឲ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដីសុខយ៉ាងក្រៃលែង។

បើជាមនុស្សស្រីទំនាយថា៖

ក្នុងឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្កិជាទីស្រឡាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាត ផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺ ផ្ទាលឲ្យអ្នកបានសុខសាន្ត បើទុកជាមានឧបស័គ្គក្នុងការងារអ្នកខ្លះក៏គង់នឹងសាបរលាបទៅ វិញបានដោយសារពេលនេះ មានតឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុលឬធ្វើថ្មី តែមិនជាការសំខាន់ទេ ។

សូមទស្សនាវីដេអូនេះ៖

មើលរាសីឆ្នាំរោង

មើលរាសីឆ្នាំថោះ

មើលរាសីឆ្នាំខាល

Telegram-Troryorng
Share.