រដ្ឋបាលខេត្តតាកែវនៅថ្ងៃនេះ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន៤៥នាក់បន្ថែមទៀតដែលបានឆ្លងជំងឺកូវីដ១៩នៅក្នុងខេត្តនេះ។

ក្នុងចំណោមអ្នកឆ្លងទាំង៤៥នាក់ភាគច្រើនគឺជាកម្មករ កម្មការិនីនៅរោងចក្រសាន់បូ ។ក្នុងនោះក៏មានដែរលោក មេភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ស្រុកបុរីជលសារម្នាក់ផងដែរ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តតាកែវ បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ដែលមានទំនាក់ទំនងទាំងផ្ទាល់និងប្រយោលជាមួយ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំងអស់នេះ សូមបន្តតាមដានសុខភាព ពិនិត្យសុខភាពនិងយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩និង ដាក់ខ្លួនឯងដាច់ដោយឡែកឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Share.