យោងតាមគណនី ស្អែកស្លាប់ស្អែកស្លាប់ការពារត្រកូលហ៊ុន បានបង្ហោះកាលពីមួយម៉ោងមុននេះ ឧកញ៉ា លាន អាព្រីលគីនីនដែលជាអតីតតារាចម្រៀងមួយរូបកំពុងមានទំនាស់ទាស់ពាក្យសម្ដីជាមួយនឹងប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាបិទផ្លូវធ្វើដំណើរ។

តាមការផុសពីគណនីខាងលើបានសរសេរជាសំណេរខ្លីនៅលើហ្វេសប៊ុករបស់ខ្លួនបានបញ្ជាក់ថា ឧកញ៉ា លាន អាព្រីលគីនីន បានប្រើប្រាស់ឈ្មោះជាឧកញ៉ា ទៅជេ.រប្រមាថប្រជាពលរដ្ឋសាធារណៈ ដោយហ៊ានយកឡានមកបិទផ្លូវសាធារណៈ មិនឱ្យប្រជាពលរដ្ឋឆ្លងកាត់។

«អាលាន.កានីន យកឈ្មោះឧកញ៉ា ទៅជេរ.ប្រជាពលរដ្ឋជាសាធារណៈហ៊ានយកឡាននិងផ្លូវសាធារណៈយ៉ាងសាហាវសុំសម្ដេចពុក សម្ដេចម៉ែ រកយុត្តិធម៌ ឧកញ៉ា លាន គីនីនកំពុងតែធ្វើទង្វើ ដល់សាហាវឃោរឃៅ បិទផ្លូវ ដើម្បីមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់»
ចំពោះការចោទប្រកាន់ខាងលើនេះ យើងនៅមិនទាន់ដឹងថាពិតជាផ្ដើមចេញដូចជាអ្វីដែលប្រជាពលរដ្ឋបានលើកឡើងនោះទេ ដោយសារតែត្រយងនៅមិនទាន់អាចទាក់ទងសម្ភាសន៍ជាមួយនឹង ឧកញ៉ា លាន អាព្រីលគីនីន បាននៅឡើយ។ ត្រយងបើកទ្វារ ស្វាគមន៍ជានិច្ច ចំពោះការបកស្រាយបញ្ហាខាងលើនេះពីសំណាក់ឧកញ៉ា លាន អាព្រីលគីនីន។
សូមទស្សនាវីដេអូទំនាស់សម្ដីរវាងឧកញ៉ា លាន អាព្រីលគីនីន និងប្រជាពលរដ្ឋ ៖