
ពានរង្វាន់បាល់ទាត់លីគកំពូលប្រទេសអាហ្សេបៃហ្សង់ (Premyer Liqa) រដូវកាលឆ្នាំ២០២០-២១ នឹងបញ្ចប់នៅយប់ថ្ងៃពុធ ទី១៩ ខែឧសភា នេះ ខណៈក្រុម២កំពូលតារាងដែលត្រូវប្រជែងយកជើងឯកប្រចាំរដូវកាលត្រូវជួបគ្នា ដណ្តើមជើងឯកព្រោះមានពិន្ទុខុសគ្នាត្រឹម១ពិន្ទុប៉ុណ្ណោះ។
ក្រុមបាល់ទាត់ Neftçi Baku ដែលកីឡាករ Keisuke Honda និងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា កំពុងប្រកបអាជីព កំពុងឈរចំណាត់ថ្នាក់លេខ២ មាន៥៧ពិន្ទុ ខណៈក្លិបQarabağ ដែលជាគូប្រជែងឈរកំពូលតារាងមាន៥៨ពិន្ទុ។
ក្រុម Neftçi Baku ត្រូវជួបក្រុម Qarabağ នៅវេលាម៉ោង១១:៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃពុធ នេះលើទីលានកីឡដ្ឋានBakcell Arena ក្នុងសប្ដាហ៍ទី២៨ បិទរដូវកាល។

ខាងក្រោមជា Link ផ្សាយផ្ទាល់ពីការប្រកួតតាម Youtube នៅពេលម៉ោងមកដល់៖
