ពានរង្វាន់​បាល់ទះ Ganzberg Special Volleyball League 2022 បន្ត​ប្រកួត​​សប្ដាហ៍​ទី៣ ហើយ​​ចុង​សប្ដាហ៍​នេះ​លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ដោយ​មាន​ការ​ប្រកួត​ចំនួន​៤​គូ។ ការ​ប្រកួត​ទាំង៤​គូ​នេះ​មាន​ផ្សាយផ្ទាល់​ដោយ​សារព័ត៌មាន​ត្រយង និង PNN ទាំង​២គូផង​ដែរ។

ថ្ងៃ​សុក្រ ទី​៨ ខែ​មេសា ឆ្នាំ​២០២២៖
-ម៉ោង​២រសៀល សមាគមកីឡាបាល់ទះវិសាខា ប្រកួតជាមួយ ក្រុមបាល់ទះ Sport KPC
-ម៉ោង​៣:៣០នាទី ក្រុមបាល់ទះPS CONCRETE ប្រកួតជាមួយ ក្លិបបាល់ទះខេត្តកំពង់ស្ពឺ
ថ្ងៃ​សៅរ៍ ទី​៩ ខែ​មេសា ឆ្នាំ​២០២២៖
-ម៉ោង​២រសៀល កងពលតូចអន្តរាគមន៍លេខ៩ ប៉ះ ក្លិបនាយកដ្ឋានលិខិតឆ្លងដែន​
-ម៉ោង​៣:៣០នាទី ក្រុមកីឡាបាល់ទះVONG PLUS ប៉ះ ក្លិបបាល់ទះយុវជនស្រុកល្វាឯម។

ការប្រកួតលក្ខណៈ៤ទល់៤ ក្នុងលក្ខណៈលីគដំបូងគេបែបនេះ មាន១សិតចំនួន២៥ពិន្ទុ ហើយគូភាគីណារកបាន២សិតមុនជាអ្នកឈ្នះ ប៉ុន្មានបើប្រកួតទៅឈ្នះម្នាក់១សិត នោះនឹងប្រកួតសិតទី៣ ដើម្បីកាត់សេចក្ដី។ ចំណែកការរាប់ចំណាត់ថ្នាក់វិញក្រុមដែលឈ្នះ២សិតទល់០ នឹងទទួលបាន៣ពិន្ទុ ហើយបើក្រុមឈ្នះ២សិតទល់១ នឹងទទួលបាន២ពិន្ទុ។ សម្រាប់ក្រុមបរាជ័យ០ទល់២ សិត មិនទទួលបានពិន្ទុទេ តែបើក្រុមចាញ់១សិតទល់២ សិតនឹងទទួលបាន១ពិន្ទុ។

ពានរង្វាន់ Ganzberg Special Volleyball League 2022 រៀបចំប្រកួតរាល់ថ្ងៃសុក្រ និងសៅរ៍​ រាល់​សប្ដាហ៍​នីមួយៗ ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ក្នុងរាជធានីភ្នំពេញ។

ក្រុមចូលរួមទាំង១៣មានដូចជា៖
១.កងពលតូច​អន្តរាគមន៍​លេខ​៩
២.ក្រុមបាល់ទះ Vong Plus
៣.ក្លិបបាល់ទះយុវជនស្រុកល្វាឯម
៤.សមាគមកីឡាបាល់ទះវិសាខា
៥.ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ
៦.ក្រុមកីឡាបាល់ទះ Sport KPC
៧.ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង
៨.កងពលធំអន្តរាគមន៍លេខ៣
៩.ស្នងការដ្ឋាននគរបាលខេត្តតាកែវ
១០.នាយកដ្ឋាន​លិខិត​ឆ្លង​ដែន
១១.ក្រសួងមហាផ្ទៃ
១២.រដ្ឋបាលរាជធានីភ្នំពេញ
១៣ ក្រុមបាល់ទះ P.S Concrete៕

Telegram-Troryorng
Share.