បើជាមនុស្សប្រុសទំនាយថា៖

ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការ ផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់តែបើទោះទៅជាយ៉ាង នោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្សាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំខ្លាចឱ្យសោះព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោល នេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ ណាមួយមកបញ្ចុះបញ្ចូលបញ្ចោរលើក ជើងអ្នកឲ្យចូលរួមការងារជាមួយគេទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធត មិនបរិសុទ្ធទាំងអស់ ហើយមិនគួរលីសែងរកពុនលើកដាក់របស់ធ្ងន់ហួសពេកទៅក្រែង ស្វះចង្កេះគេចឆ្អឹងខ្នង ។

បើជាមនុស្សស្រីទំនាយថា៖

ក្នុងឆ្នាំនេះជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុន ប៉ងប្រទុស្តសារាយយ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹងបាន ទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ ហើយ ប៉ុន្តែឧបស័គ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខាន ដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

មើលរាសីឆ្នាំម្សាញ់

មើលរាសីឆ្នាំរោង

មើលរាសីឆ្នាំថោះ

Telegram-Troryorng
Share.