ពិតជាមិនធ្វើឱ្យហ្វេនខកចិត្តនោះទេ នៅក្នុងយប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២២នេះ កំពូលតារាចម្រៀង មាស សុខសោភា បានបញ្ចេញបទចម្រៀងថ្មីសម្រាប់រាំលេងឆ្នាំថ្មីនេះ ២បទព្រមគ្នាតែម្ដង ដែលមានចំណងជើងថា «មាស សុខសោភា Tour » និង «រាំសិន» នៅក្នុងផលិតកម្មរាម។ ទាំង ២បទនេះសុទ្ធសឹងតែជាស្នាដៃនិពន្ធបទចម្រៀងដោយ សៀង ហេង ដែលកាន់តែធ្វើចរិតបទរបស់អ្នកនាង មាស សុខសោភា កាន់តែមានភាពម្ញិកម្ញក់ ឃ្យូដៗ តែម្ដង។

បទ «មាស សុខសោភា Tour » រាំសប្បាយបែបចង្វាក់តាលុង ប៉ុន្ដែរៀងចើតបន្តិច។ បទនេះដែរ ត្រូវបានរៀបរាប់ពីអារម្មណ៍របស់ មាស សុខសោភា ដែលចង់នាំ ប៊យៗ ដើរលេងតាមតំបន់រមណីដ្ឋានគ្រប់ខេត្តតែម្ដង។ ក្រៅពីធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ប្លែក និងចង់រាំលេងកម្សាន្ដហើយនោះ បទចម្រៀងមួយនេះក៏បានបញ្ជ្រៀបឱ្យមហាជនចាប់អារម្មណ៍ពីល្បែងប្រជាប្រិយខ្មែរ កាលពីកុមារភាពដូចជា លេងឈូង លេងឈូស លេងកាលីងបាយ​សង​ លេងសូកូឡាបងៗ ជាដើម។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះគឺ អ្នកនាង មាស សុខសោភា បានប្រាប់នៅក្នុងបទចម្រៀងថា អ្នកនាងចាប់ ប៊យៗ នៅខេត្តកំពត ទាំងស្អាត ហើយសុខភាពទៀត។

តោះ! កុំឱ្យខាតពេលយូរ មកទស្សនា និងស្ដាប់បទចម្រៀងមួយបទនេះសិន មុននឹងចូលដល់បទទី ២ ព្រោះថា ជា MV ចម្រៀងមានសាច់រឿងតគ្នា៖

វិលមកចាប់អារម្មណ៍មកបទ «រាំសិន» វិញម្ដង តើបទនេះមានអ្វីទាក់ទាញ សម្រាប់ចូលឆ្នាំថ្មីនេះ?

មួយបទនេះគឺមានចង្វាក់រៀងគ្រលែងបន្ដិចហើយ ពិតជាស័ក្ដសមសម្រាប់យុវវ័យរាំលេងសប្បាយមួយអស់ដៃ។ នៅពេលមើលទៅចំណងជើងនៃបទ ដូចជាមានអារម្មណ៍ថា សាមញ្ញៗ ហើយស្ដាប់ដំបូងៗ មិនសូវជារន្ថើនប៉ុន្មានទេ ក៏ប៉ុន្ដែចង្កេះអ្នកស្ដាប់វិញ ដូចជាមិនអាចទប់លំនឹងជាប់ឡើយ ចេះតែកាច់ៗ ចង់គ្រលែង។ រហូតចូលដល់ពាក់កណ្ដាល កាន់តែធ្វើឱ្យចាប់អារម្មណ៍ខ្លាំងតែម្ដង ជាពិសេសត្រង់ប៉ារូលថា ៖

«ចូលមកនេះ ចូលមកនេះ ក្រមុំសក់ឆេះសំពត់ប៉ោង
ចូលមកនេះ ចូលមកនេះ ម៉េម៉ាយសក់ឆេះ អង្គុយចោងហោង
ចូលមកនេះ ចូលមកនេះ អាមួយអាវប្រផេះ កំពុងតេស្ត Sound
កុំមកកេះ កុំមកកេះកំលោះមុខប្រេះ កុំចង់មកតោង»។

កុំឱ្យរៀបរាប់យូរអី សូមប្រិយមិត្តសារព័ត៌មានត្រយងកម្សាន្ដអារម្មណ៍ជាមួយបទ «រាំសិន» ពីអ្នកនាង មាស សុខសោភា៖

មកដឹងបទចម្រៀងថ្មីៗសម្រាប់រាំលេងចូលឆ្នាំខាល២០២២៖

ប៉ុន្មាន​បទ​នេះ​ចំណង​ជើង​ប្លែក​ ប៉ុន្តែ​ចូល​ឆ្នាំ​នេះ​ដឹង​តែ​ផ្ទុះ​បែក​បាស​ហើយ​ ប៉ារ៉ូល​ក៏​អែម​​ ភ្លេង​វិញ​មិន​បាច់​និយាយ​!

បទ«ឯង​ខុស​មាត់​ឯណា​» បក​ស្រាយ​ដោយ​ យឿត​ សូត្រ​អនុស្សាវរីយ៍​ កំពុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ដោយ​សារ​អ្វី​?

តោះមកដឹងទាំងអស់គ្នា ! ចម្រៀង ១០ បទទំនងជាកញ្ជ្រោកវង់បាស់ក្នុងថ្ងៃចូលឆ្នាំខ្មែរ

សុន ស្រីណុន តារាស្រីល្បីបទ«សុំទឹកមួយផ្តិល» បញ្ចេញបទថ្មីត្រូវសាច់រឿង និងចាក់ដោតអារម្មណ៍អ្នកជំពាក់បំណុលធនាគារ

លើកដំបូង! វ៉ាន់ នីឡា បញ្ចេញបទចម្រៀងចូលឆ្នាំខ្មែរជាមួយតារាចម្រៀងចាស់វស្សា ហ៊ឹម ស៊ីវន

កន្ត្រាក់​និង​ប្លែក​អារម្មណ៍​! ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​​នេះ​ រាំ​តោង​ស្លៀក​សារ៉ុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​លើ​បណ្ដាញ​សង្គម

Telegram-Troryorng
Share.