ភ្នំពេញ ៖ រថយន្តKIA morning របស់ក្រុមហ៊ុនស្រាបៀរហនុមាន បើកលឿនជ្រុល ទៅបុក ពីក្រោយរថយន្ត Ford បណ្តាលឲ្យរងខូចខាងសងខាង កាលពីវេលា ម៉ោង៨ និង៣០នាទី យប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តFord ពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខ ភ្នំពេញ2AH-6886 បើកពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បង្អន់ល្បឿន ព្រោះមាន យានឆ្លងកាត់ ស្រាប់តែរថយន្តម៉ាកKIA morning ពណ៌ខៀវ ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-7112 របស់ក្រុមហ៊ុនស្រាបៀរ ហនុមាន បើកល្បឿន លឿន ពីកើតទៅលិច ហ្វ្រាំងមិន ទាន់ជ្រុលបុកពីក្រោយ បណ្តាលឲ្យរងខូចខាតសងខាង ។

ក្រោយកើតហេតុ តំណាងខាងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរហនុមាន សុំធ្វើការ សម្របសម្រួលគ្នា ដោយសងថ្លៃជួសជុលទៅខាងរថយន្តFord ដើម្បីបញ្ចប់រឿងនៅកន្លែង កើតហេតុ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.