យោងតាមរយៈ Account IG របស់ Amanda Obdam បេក្ខនារីបវរកញ្ញាប្រទេសថៃ ថ្វីបើមិនបានឈ្នះ Miss Universe 20220 លើកទី៦៩ បានត្រឹមជាប់ Top10 តែបានយកឈ្នះអ្នកគាំទ្រកម្មវិធីមួយនេះ រហូតមានចំនួន Follower លើ IG «1.2M Follower» ដោយមុនចេញទៅប្រកួតមាន Follower ខ្ទង់3សែនជាងប៉ុណ្ណោះ។
សម្រាប់ខណៈនេះ Amanda បានក្លាយជា Miss Universe ដែលល្បីល្បាញជាងគេបំផុតរបស់ថៃព្រោះក្នុងចំណោម Miss Universe Thailand ទាំងអស់ កញ្ញាមានចំនួន Follower លើ IG ច្រើនជាងគេបង្អស់ផងដែរ។
សូមចុចត្រង់នេះ៖ ទប់ចិត្តមិនជាប់ឧកញ៉ា ទ្រី ឌីណា ដាក់មួយឃ្លាៗទៅកាន់ រ៉េត សារីតា រឿងមិនបានដល់ Top21 ឡើងស៊ីអារម្មណ៍!
អាចនិយាយបានថា Amanda បវរកញ្ញាកូនកាត់ថៃកាណាដារូបនេះបានវេចស្ពាយយកក្ដីសង្ឃឹមប្រជាជនថៃរាប់លានទៅកាន់វេទិកាប្រកួត ហើយក៏ជាបេក្ខនារីដែលត្រូវបានគេរំពឹងថានឹងឈ្នះតំណែង Miss Universe 2020 ផងដែរ មិនតែប៉ុណ្ណោះកញ្ញារូបនេះក៏ទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានបរទេសឱ្យចុះផ្សាយយ៉ាងគគ្រឹកគគ្រេងផងដែរ។
ការប្រកួតរូបឆោមលើវេទិកា Miss Universe 2020 កញ្ញា Amanda ក៏ជះរស្មីចិញ្ចែងចិញ្ចាចគួរជាទីចាប់អារម្មណ៍ ទោះបានត្រឹមតែ Top10 តែភាពល្បីរបស់កញ្ញាមិនបានបញ្ចប់ត្រឹមនេះនោះទេ រហូតធ្វើឱ្យមានតាម IG ដើម្បីតាមដានពីជីវិតនិងសកម្មភាពរបស់កញ្ញាជាបន្តពី 3សែន ជាងរហូតដល់ 1លាន 2សែន គិតត្រឹមព្រឹកថ្ងៃទី20 ខែឧសភា នេះ៕
