តារាកំប្លែងនិងតារាចម្រៀង លោក ម៉ាដូណា កាលពីយប់មិញនេះម៉ោង១១យប់បានបង្ហោះថាលោកនឹងកោរសក់លាបំណន់បារមីលោកយាយម៉ៅដែលបានជួយឱ្យខ្លួនលក់ដីដាច់ ដោយលោកបានសន្យានឹងកោរសក់លាបំណន់នៅខែ៦ (មិថុនា) ខាងមុខនេះ។
មួយរយៈកន្លងមកនេះតារាចម្រៀង ម៉ាដូណាចូលចិត្តផុសសំណេរប្លែកៗនិងបង្ហាញពីការខឹងសម្បារចំពោះបញ្ហាលុយកាក់មួយចំនួនដែលអ្នកជំពាក់មិនព្រមសងដែលធ្វើឱ្យលោកជួបការលំបាកយ៉ាងខ្លាំង ទើបតែនៅយប់ទី១៩ ខែឧសភា ឆ្នាំ២០២០ ដែលលោកបានបង្ហោះសំណេររីករាយបង្ហាញពីការត្រូវប៉ាន់ដីចំនួន ១៣ហិចតា ហើយលក់បានក្នុងតម្លៃ ជាង៣០ម៉ឺនដុល្លារ។
សូមចុចត្រង់នេះ៖ សូមសរសើរបទថ្មីតាក់ទូងរបស់លោកនីកូ ក្នុងចម្រៀងតែមួយបទបង្ហាញសិល្បៈវប្បធម៌ខ្មែរសឹងគ្រប់ទំរង់!

«១៣ ហិចតា ជាង៣០សិបម៉ឺន កូនដោះស្រាយបានហើយ ពិតជាអរព្រះគុណណាស់លោកយាយ ខែ៦ កូននឹងកោរសក់ តាមការសន្យាថ្វាយជូនលោកយាយម៉ៅ»។ នៅខាងក្រោមសំណេរនោះលោកម៉ាដូណាក៏បានឆ្លៀតបញ្ជាក់ដែរថាមួយរយៈកន្លងមកនេះផ្លូវចិត្តលោកពិបាកខ្លាំងណាស់ «ចង់និយាយថាកន្លះឆ្នាំកន្លងមកនេះ វេទនាផ្លូវអារម្មណ៍ និងខួរក្បាលខ្លាំងណាស់ មិត្តភក្ដិទាំងអស់គ្នា»។
ក្រោយបង្ហោះក្ដីរីករាយចែករំលែកជាមួយនឹងមិត្តក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏មានទាំងតារា អ្នកប្រដាល់ក៏ដូចជាសាមញ្ញជនធម្មតាចូលមកចូលរួមសាទរនិងអបអរជាមួយនឹងលោក Madona Cutee យ៉ាងច្រើន។ ក្នុងនេះត្រយងសូមលើកយកបង្ហាញជូនខ្លះដូចខាងក្រោមនេះ៖
«នេនទុំ៖ អេមណាស់»
« Channiroth Hin »
«Eno Real៖ Wow ញាក់សាច់ »
«Keo Rumchong៖ ពិតជាសប្បាយចិត្តណាស់ប្អូន លក់បានសម្រេច អបអរផង»
