គណនី​ហ្វេសប៊ុក​​ផ្ទាល់​ខ្លួន​របស់​កញ្ញា​ មាន​ ពេជ្ររីតា​ ហៅ​យូប៊ី​ ដែល​ជា​ពិធីការិនី​ទូរទស្សន៍​ MYTV ត្រូវ​បាន​ជន​អនាមិក​ Hack (លួច) យក​ទៅ​ប្រើប្រាស់​និង​គ្របគ្រង​ជា​ស្ថាពរ​ក្រោយ​សាមី​ខ្លួន​កញ្ញា​ខកខាន​ប្រើប្រាស់​ហ្វេសប៊ុក​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​មក​ម្ល៉េះ​។​

សូមចុចត្រង់​នេះ​៖ ​តុលាការ ​សម្រេច​ដោះ​លែង​កូន​ប្រសារ​និង​កូន​ស្រី​ ឧកញ៉ា ​ហេង​ សៀ​ ដោយ​សារ​​…!

យោង​តាម​ប្រសាសន៍​របស់​លោក​ គី តិច​ដែល​ជា​ប្រធាន​​មេធាវី​រាជរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន​បាន​ឱ្យ​ដឹង​ថា៖ «ចាប់​តាំង​ពី​ថ្ងៃ​ដែល​នគរបាល​ខណ្ឌ​ទួលគោក​ចាប់​ខ្លួន​កញ្ញា​ មាន​ ពេជ្ររីតា ​​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា​ កន្លង​មក​ កញ្ញា​មិន​បាន​ប្រើប្រាស់​ Facebook ទៀត​នោះ​ទេ​ ដោយ​សារ​តែ​ទូរស័ព្ទ​​កញ្ញា​ត្រូវ​បាន​ ដកហូត​ និង​ ស្ថិត​នៅ​ក្នុង​ដៃ​របស់​នគរបាល​និង​តុលាការ​។ ទើប​តែ​ថ្ងៃ​ទី​១៩​ម្សិលមិញ​នេះ​ដែល​កញ្ញា​បាន​ឃើញ​ Facebook កញ្ញា​ Online ដូច្នេះ​កញ្ញា​បាន​សាក​ចូល​ក្នុង​ Account របស់​​ខ្លួន​តែ​ចូល​លែង​បាន​ដោយ​សារ​តែ​ Username និង Password (លេខ​សំងាត់​) ត្រូវ​បាន​គេ​លួច​ Hack និង​ប្ដូរ​លេខ​កូដ​ថ្មី​ទាំង​អស់»​៕

https://t.me/troryorngmedia
Share.