
ពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2021 បានរកឃើញក្រុមឆ្លងផុតវគ្គជម្រុះតាមពូលមុនគេឃើញហើយ នោះគឺក្រុមAhal មកពីប្រទេសទួរមេនីស្ថាន ក្នុងតំបន់អាស៊ីភាគកណ្ដាល ក្រោយរកបានជ័យជម្នះគ្រប់ការប្រកួតក្នុងពូល E បើទោះបីជាក្នុងពូលនៅសល់១ប្រកួតទៀតក្ដី។
ពានរង្វាន់ AFC Cup បែងចែកជា៥តំបន់ផ្សេងគ្នា ដោយក្រុមអាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍។ នៅតំបន់ខ្លះមិនទាន់បានប្រកួតវគ្គជម្រុះបឋមនៅឡើយទេ ហើយតំបន់ខ្លះដល់វគ្គជម្រុះតាមពូល។
អត្ថបទពាក់ព័ន្ធ៖រដ្ឋមន្ត្រីកីឡាកោះម៉ាល់ឌីវ ឱ្យក្រុមឥណ្ឌា មួយ ចេញពីប្រទេសខ្លួនឱ្យបានលឿន ក្រោយសមាជិកឆ្លងកូវីដ-១៩
ចំណែកតំបន់អាស៊ីកណ្ដាលមាន២ពូល ចាប់ផ្ដើមដំណើរការប្រកួតមុនគេ ក្នុងនោះពូល E និងពូល F។ ពូលE មានក្រុមAhal របស់ ទួរមេនីស្ថាន,Ravshan Kulob របស់តាហ្ស៊ីគីស្ថាន និង FC Dordoi Bishkek របស់កៀហ្ស៊ីស៊ីស្ថាន។ ចំណែកពូល F មានក្រុម Nasaf របស់អ៊ូបេគីស្ថាន, Altyn Asyrរបស់ទួរមេនីស្ថាន, Khujand របស់តាហ្ស៊ីគីស្ថាន និង Alay របស់កៀហ្ស៊ីស៊ីស្ថាន។ ពូលទាំង២នឹងប្រកួតបិទពូលនៅយប់នេះតែម្តង។

អត្ថបទពាក់ព័ន្ធ៖ក្លិបរបស់ឡាវ ព្រួយបារម្ភពីការធ្វើម្ចាស់ផ្ទះវគ្គជម្រុះពាន AFC Cup ក្រោយរដ្ឋបន្តបិទខ្ទប់១៥ថ្ងៃទៀត
វគ្គជម្រុះពានរង្វាន់ AFC Cup ទាំង៥តំបន់ នឹងធ្វើឡើងពីថ្ងៃទី១៤ ខែឧសភា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដោយកំណត់ប្រទេសមួយធ្វើម្ចាស់ផ្ទះតាមពូលនីមួយៗ៖
-ពូល A ធ្វើនៅទីក្រុង Manama ក្នុងកីឡដ្ឋាន Al Muharraq Stadium ប្រទេសប៉ារ៉ែន។
-ពូលB ធ្វើនៅទីក្រុង Amman ប្រទេសហ្សកដានី ប្រើប្រាស់កីឡដ្ឋាន King Abdullah II Stadium។
-ពូល C ធ្វើនៅទីក្រុង Amman ប្រទេសហ្សកដានី ប្រើប្រាស់កីឡដ្ឋាន Amman International Stadium។
-ពូល D ធ្វើនៅទីក្រុង Malé ប្រទេសម៉ាល់ឌីវ ប្រើប្រាស់កីឡដ្ឋាន National Football Stadium។
-ពូល E ធ្វើនៅទីក្រុង Bishkek នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រើប្រាស់កីឡដ្ឋាន Dolen Omurzakov Stadium
-ពូល F ធ្វើនៅទីក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន ប្រើប្រាស់កីឡដ្ឋាន Pamir Stadium
-ពូល G មិនទាន់កំណត់
-ពូល H ធ្វើនៅសិង្ហបុរី ប្រើប្រាស់កីឡដ្ឋាន National Stadium
-ពូល I ធ្វើនៅសិង្ហបុរី ប្រើប្រាស់កីឡដ្ឋាន Jalan Besar Stadium
-ពូល J ធ្វើនៅទីក្រុងហុងកុង ប្រើប្រាស់កីឡដ្ឋាន Hong Kong Stadium

