សូមចុចត្រង់នេះ ៖ ខ្ជិល៤យ៉ាង ដែលមនុស្សគួររៀនត្រាប់!

១​.​គេ​ចង់​ផ្ដួល​យើង​ ​ យើង​កុំ​ដួល​!​ ​ពោល​គឺ​ ​ ​ប្រឹង​ឈរ​ឱ្យ​រឹង​មាំ​ ​ អង់​អាច​ ​ កុំ​ផ្ដេកផ្ដួល​ គួរ​ធ្វើ​ពី​ដើមឈើ​មួយ​ដើម​ឱ្យ​ក្លាយ​ជា​ព្រៃ​។​

​២​.​គេ​ចង់​ដេញ​យើង​ចេញ​ ​ យើង​កុំ​ចេញ​!​ ​ពោល​គឺ​ ប្រឹង​ប្រែង​បំពេញ​តួនាទី​ភារកិច្ច​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ​ បើ​យើង​ចេញ​ស្មើ​នឹង​គេ​ជោគជ័យ​ គួរ​នៅ​ជា​ឆ្អឹង​ទទឹង​ក​របស់​គេ​។​

​៣​.​គេ​ចង់​ធ្វើ​បាប​យើង​ ​ យើង​កុំ​ស្លាប់​!​ ​ពោល​គឺ​ យើង​មិន​ត្រូវ​ភ័យ​ស្លន់ស្លោ​​តក់ស្លុត​ ​ឆ្លេឆ្លា​ ​ត្រូវ​គិត​មួយៗ​ ​ និង​ប្រាប់​ខ្លួន​ឯង​ថា​ ​ ត្រូវ​មាន​សង្ឃឹម​ជានិច្ច​ ​ គេ​ក៏​ជា​មនុស្ស​ ​យើង​ក៏​ជា​មនុស្ស​ ​ មាន​ដង្ហើម​ម្រាម​ដៃ​ត្រូវ​កម្រើក​។​ ត្រូវ​យល់​ថា​គេ​មិនមែន​ជា​កម្មសិទ្ធិករ​នៃ​​អុកស៊ីសែន​នោះ​ទេ​។

​នេះ​ជា​ទស្សនៈ​ផ្ដល់​សេចក្ដី​សង្ឃឹម​ ​កសាង​ទំនុកចិត្ត​ ​និង​ភាព​ជា​ម្ចាស់​ការ​ គ្រប់​កាលៈទេសៈ​ ​ មិន​ត្រូវ​ចុះចាញ់​មុន​ការ​ប្រកួត​ ​ ប៉ុន្តែ​ ​ គួរ​ប្រើប្រាស់​តាម​សមគួរ​ ដោយ​សេចក្ដី​បត់បែន​ ​ និង​ប្រាជ្ញា​ ​ពោល​គឺ​ពុទ្ធិ​។​

​ឃុត​ ​ ខេមី​
ប្រែ​សម្រួល​ពី​ទស្សនៈ​ ​ ជូ​ ​អ៊ិនឡាយ

https://t.me/troryorngmedia
Share.