ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងថា យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ១៩ ចំនួន ៧៤៥នាក់បានសះជាឡើងវិញខណៈ មានអ្នកឆ្លងថ្មីចំនួន ៤១៥នាក់។

គិតត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៣,៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៥,៧០០នាក់ និងស្លាប់សរុបចំនួន១៦៤នាក់។

នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានរាយការណ៍ថា មានអ្នកជំងឺកូវីដ១៩ចំនួន០៥នាក់បន្ថែមទៀតបានបាត់បង់ជីវិត៕

Share.