តាមរយៈសារព័ត៌មាន Koreanboo បានចេញផ្សាយនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២២នេះ ឱ្យដឹងថា ក្រុមចម្រៀង 2NE1 បានវិលត្រឡប់មកសម្ដែងជុំគ្នាជាថ្មីម្ដងទៀតហើយ នៅលើវេទិកាតន្ត្រីពិភពលោក Coachella 2022។ ហ្វេនរបស់ក្រុមចម្រៀងនេះ មានការភាក់ផ្អើលខ្លាំង និងស្រឡាំងកាំងគ្រប់គ្នា រហូតដល់ថ្នាក់ស្រែកថា «O.G queens»។

គេនៅចាំបានថា លើកនេះគឺជាលើកដំបូងហើយដែល 2NE1 បានវិលមកកាន់ក្បាលមេក្រូរួមគ្នា បន្ទាប់ពីក្រុមច្រៀងល្បីនាំមុខគេមួយក្រុមនេះបានបំបែកក្រុម និងធ្លាប់បានសម្ដែងចុងក្រោយបង្អស់នៅក្នុងកម្មវិធី MAMAs 2015 ។

យ៉ាងណាមិញ តាមរយៈកម្មវិធីនេះ ហ្វេនបានត្រឹមតែដឹងថា CL ត្រូវបកស្រាយចម្រៀងទោលតែប៉ុណ្ណោះ ប៉ុន្ដែ ហ្វេនមិនបានដឹង និងរំពឹងថា នៅលើវេទិកា Coachella នឹងមានវត្តមាន​ក្រុម 2NE1 នោះឡើយ។

មកម្ដងនេះ 2NE1 បានបកស្រាយបទចម្រៀង « I Am The Best » ដែលជាបទចម្រៀងចងចាំនៃក្រុម។ ក្រោយការសម្ដែងចប់ 2NE1 បានក្លាយជា Top Trending នៅលើបណ្ដាញសង្គម។ តោះ! កុំខាតពេលយូរ សូមរីករាយទស្សនាការសម្ដែងរបស់ 2NE1 #Coachella 2022។

សូមទស្សនាវីដេអូ Top News៖

Telegram-Troryorng
Share.