ចង់បានមុខសស្អាតភ្លឺរលោង ហើយរន្ធរោមរួមតូច អាចប្រើប្រាស់ជាប្រភេទក្រែមបំរុងស្បែកផ្សេងៗក៏បាន ប៉ុន្តែអាចមានវិធីប្លែកៗមួយចំនួនដែលមិនគួរឱ្យជឿថាអាចជួយឱ្យស្បែកសភ្លឺនិងបង្រួមរន្ធបានផលស័ក្តិសិទ្ធិដូចគ្នា ឧទាហរណ៍ដូចជាអាថ៌កំបាំងងាយពីក្រុមចម្រៀង Twice ដែលអ្នកធ្វើតាមហើយប្រាប់តាមរយៈ Twitter ថាទទួលបានផលពិតៗ ដូច្នេះចង់ដឹងថាគន្លឹះមុខសភ្លឺថ្លាស្អាតរបស់ក្រុមស្រីស្អាតគឺជាអ្វីសូមអាននៅខាងក្រោមនេះ៖
១./ គន្លឹះអាថ៌កំបាំងរបស់ Jungyeon (Twice) គឺត្រូវប្រាប់ជាពិសេសចំពោះនារីៗដែលចូលចិត្តប្រើប្រាស់កន្សែងពោះគោជូតមុខក្រោយលុបលាងមុខហើយ ត្រូវតែឈប់ធ្វើជាបន្ទាប់ ព្រោះ Jungyeon បានប្រាប់ថាអាថ៌កំបាំងមុខស្អាតរបស់ខ្លួនគឺប្រើកន្សែងជូតមុខផ្ដិតៗលើមុខក្រោយពីបានលាងសំអាតមុខរួចរាល់ហើយ បន្ទាប់មកលាប Tuner នៅលើស្បែកមុខដែលនៅសើមតិច។
ចំពោះអាថ៌កំបាំងងាយៗមួយនេះ ត្រូវបានអ្នកយកទៅអនុវត្តតាមចេញមកចែករំលែកឱ្យដឹងថាពិតជាទទួលបានលទ្ធផលពិតប្រាកដមែន។ ដោយសារតែកន្សែងពោះគោ ជួនកាលក៏មានបាក់តេរីនិងមេរោគនៅទំជាប់លើនោះដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ ហេតុនេះការដែលយើងប្រើកន្សែងជូតមុខដដែល ក៏អាចធ្វើឱ្យធូលីដីនិងរបស់ស្មោកគ្រោកជាប់នឹងស្បែកមុខរបស់យើង បណ្ដាលឱ្យកើតជាមុនបាន ជាពិសេសប្រើកន្សែងជូតមុខខ្លាំងៗក៏អាចធ្វើឱ្យរន្ធរោមលើមុខរបស់យើងកាន់តែរីកធំផងដែរ។
២./ គន្លឹះមុខស្អាតរបស់ Nayeon (Twice) មិនខុសគ្នាដែរគឺយកកន្សែងមកផ្តិតៗលើមុខក្រោយពីលុបលាងមុខរួច ជាងនោះទៀត Nayeon ច្រើនតែចៀសវាងការប្រើសំឡីជូតលើមុខ ដោយប្រើប្រាស់ជា Cleaning Balm ក្នុងការលុបលាង Make Up ចេញពីផ្ទៃមុខ ជំនួសឱ្យការប្រើ Cleansing ជាមួយទឹកឬប្រើសំឡី។
ការប្រើ Cleansing Balm នោះគឺជាវិធីមួយដែលជួយឱ្យរន្ធរោមរួមតូចបាន ឬក៏មិនធ្វើឱ្យរន្ធរោមកាន់តែរីកធំ ព្រោះការប្រើ Cleansing Balm ម៉ាស្សាថ្នមៗលើផ្ទៃមុខនឹងជួយកាត់បន្ថយការប៉ះពាល់គ្នារវាងស្បែកមុខនិងសំឡី ព្រោះការប្រើសំឡីជូតមុខយូរៗ ជាពិសេសសំឡីដែលគ្មានគុណភាពនឹងធ្វើឱ្យកំទេចសំឡីចូលទៅក្នុងរន្ធរោម កាន់តែធ្វើឱ្យរន្ធរោមរីកធំឡើង៕
