កូរ៉េ – តារា​សម្ដែង​ Song Hye-Kyo ហៅ​ ហាន់ ​ជីអ៊ុន​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ចំពោះ​សម្រស់​ដ៏​ស្អាត​ប្រៀប​​ដូច​បុប្ផាស្រស់​នា​រដូវ​ផ្កា​រីករបស់​អ្នក​នាង​ ដោយ​សារ​តែ​សម្រស់​ដ៏​ត្រកាលនេះ​ខុស​ពី​អាយុ​​ពិត​របស់​តារា​ស្រី​រូប​ឆ្ងាយ​ដាច់​ស្រឡះ​តែ​ម្ដង​។

យោង​តាម​ការ​បង្ហោះ​របស់​ផលិតផល​សំលៀកបំពាក់​ Brand ល្បី​ឈ្មោះ​ដែល​ជ្រើសរើស​តារា​រូប​នេះ​មក​ស្លៀក​បង្ហាញ​ម៉ូដ​ឱ្យ​នោះ​ ពិត​ជា​ការ​គិត​មិន​ខុស​នោះ​ទេ​ ព្រោះ​គ្រប់​ឈុត​ដែល​តារា​​រូប​នេះ​បាន​​ស្លៀក​ពាក់​នោះ​គឺ​ពិត​ជា​​ស្អាត​ណាស់​ ថែម​ទាំង​សម្រស់​ដែល​នៅ​តែ​ក្មេង​ខ្ចី​របស់​តារា​រូប​នេះ​ទោះ​ជា​ស្ថិត​ក្នុង​វ័យ​ជាង​៤០​ហើយ​នោះ​ ត្រូវ​បាន​មហាជន​កោតសរសើរ​គ្រប់​ៗ​គ្នា​។

យោង​តាម​ការ​ការ​បង្ហោះ​របស់​ Brand Official បានចែក​រំលែក​ឱ្យ​ដឹង​ថា​ផលិតផល​ Song Hye Kyo បាន​ស្លៀក​នោះ​គឺ​លក់​ដាច់​គ្មាន​សល់​នោះ​ទេ​ ខណៈ​ដែល​ផលិតផល​ខ្លះ​លក់​មុន​ពេល​ដែល​សំលៀក​បំពាក់​បាន​បញ្ចេញ​លក់​ទៅទៀត​ ហើយ​នេះ​គឺ​ជា​សក្ខីកម្ម​បញ្ជាក់​ពី​ប្រជាប្រិយភាព​របស់​តារា​ស្រី​រូប​នេះ​។​

កាល​ពី​ពេល​ថ្មី​ៗ​នេះ​រូបភាព​ដែល​តារា​រូប​នេះ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ស្រស់​ស្អាត​គ្មាន​កន្លែង​ចន្លោះ​ រហូត​មនុស្ស​ចំនួន​គិត​ថា​តារា​រូប​នេះ​ស្ថិត​ក្នុង​វ័យ​២០​ជាងប៉ុណ្ណោះ​។ តាម​​ការ​ពិត ​Song Hye Kyo កើត​នៅ​ឆ្នាំ​១៩៨១​ ដូច្នេះ​សព្វ​ថ្ងៃ​នេះ​តារា​រូប​នេះ​មាន​វ័យ ​៤២​ឆ្នាំ​ហើយ​។

ថ្មីៗ​នេះ​តារា​ស្រី​វ័យ​ជ្រេ​តែ​សម្រស់​មិន​ជ្រេ​តាម​វ័យ​បាន​សម្ដែង​ជាមួយ​នឹង​តារា​សម្ដែង​ Jang Ki Young ដែល​មាន​វ័យ​ក្មេង​ជាង​ខ្លួន​តាម​រយៈ​ភាពយន្ត​ «Now, We Are Breaking Up» ​​កាល​ពី​ខែ​មករា​នៅ​ដើម​ឆ្នាំ​២០២២​នេះ​។

ក្រោយ​បញ្ចប់​រឿង​ខាង​លើ​នេះ​ ហាន់ ជីអ៊ុន​ បាន​ជ្រើសរើស​សម្ដែង​រឿង​ថ្មី​ «The Glory» ដែល​និពន្ធ​ដោយ​ Kim Eun Sook ជា​​ប្រូចេក​បន្ទាប់​របស់​ខ្លួន​។ រឿង​ភាគ​ថ្មី​នេះ​ «The Glory» និយាយ​ពី​រឿង​រ៉ាវ​គំនុំ​សង​សឹក​របស់​តួ​​ឯក​ស្រី​ដែល​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​ architect ប៉ុន្តែ​បែរ​ជា​បោះបង់​ចោល​ការ​សិក្សា​នៅ​ត្រឹម​វិទ្យាល័យ​ដោយ​សារ​។ សម្រាប់​រឿង​ភាគ​ថ្មី​របស់​ Song hye Kyo នេះ​អាច​នឹង​ត្រូវ​បញ្ចាំង​នៅ​ឆមាស​ទីពីរ​ក្នុង​ឆ្នាំ​២០២២​នេះ​។

ប្រភព៖ KBIzoom

Telegram-Troryorng
Share.