លោក ខេមរៈ​ ភារុណ​ ដែល​ត្រូវ​ជា​បងបង្កើត​របស់​តារា​ចម្រៀង​ហៅ​លោក​​ឧកញ៉ា ខេមរៈ​ សិរីមន្ត​ ទើប​តែ​ទទួល​បាន​សញ្ញា​ប័ត្រ​ពី​​ព្រះ​មហាក្សត្រ​ថៃ ដែល​ធ្វើ​ឱ្យ​ឧកញ៉ា​រូប​នេះ​​មាន​ក្ដី​មោទកភាព​​ក្រៃលែង​ចំពោះ​សមិទ្ធិផល​ដ៏​ធំ​របស់​បង​ប្រុស​​បង្កើតលោក​​។​

នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ នៅ​លើ​ផេក​របស់​ឧកញ៉ា​ ខេមរៈ សិរីមន្ត​ បាន​ផុស​អបអរសាទរ​ចំពោះ​បងប្រុស​របស់​លោក​​គឺ​លោក​ឧត្តម​សេនីយ៍​ ខេមរៈ ភារុណ​ ដែល​ទើប​នឹង​ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​ការពារ​ជាតិ​ពី​សាកល​វិទ្យា​ល័យ​ការពារជាតិ​ថៃ​ក្រោម​អធិបតីភាព​ពី​មហាក្សត្រ​ថៃ​ ជា​អ្នក​ប្រគល់​ដោយ​ផ្ទាល់​ព្រះអង្គ​។​

សមិទ្ធិផល​ដ៏​ធំ​មួយ​ទៀត​សម្រាប់​បងប្អូន​ប្រុស​ត្រកូល​ ខេមរៈ​ នេះ​ត្រូវ​បាន​សាធារណជន​ ពិសេស​អ្នក​គាំទ្រ​ចូល​មក​អបអរសាទរ​និង​ត្រេក​អរ​យ៉ាង​គគ្រឹក​គគ្រេង​។​

ប្រភព៖ Facebook Khemarak Sereymun 

អត្ថបទ​ទាក់ទង

Telegram-Troryorng
Share.