មុននេះបន្តិចនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាកំប្លែង និងជាពិធិការិនី ផេនខេក បានបង្ហោះសាររូបភាពមួយសន្លឹក រួមទាំងខ្លឹមសារមួយចំនួន ដែលស្ដែងឱ្យឃើញថា ស្វាមីរបស់ ផេនខេក កំពុងមានជនទី ៣ ក្បត់ចិត្តនាង។ អ្នកនាង បានព្រលយពាក្យថា ៦ឆ្នាំនៃចំណងស្នេហ៍របស់ខ្លួនបានក្លាយជាការយល់សប្តិទៅហើយ ដោយព្រមឱ្យស្វាមីរបស់ខ្លួនទៅថែថួនអ្នកថ្មីទៅវិញ។
យ៉ាងណាមិញ សំណេររបស់ ផេនខេក បានរៀបរាប់ឱ្យមហាជនស្រឡាំងកាំងថា ៖ «6 ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង 2 ស្រឡាញ់គ្នាខ្លាំងណាស់។ ( បញ្ជាក់មិនមែនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត)👌👋😔»។
ការបង្ហោះនេះ ពិតជាធ្វើឱ្យមហាខ្លោចចិត្តអាណិតដល់តារាសម្ដែង ផេន ខេក ជាពន់ពេក។ គេនៅចាំបានថា តារាកំប្លែងក្រុមយក្សធំរូបនេះ បានសម្រេចចិត្តចូលរោងជ័យជាមួយស្វាមី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កន្លងនេះ។
ក្នុងនោះដែរ ផេនខេក បានលើកឡើងថា ខ្លួនជាមនុស្សកំពូលប្រចណ្ឌស្វាមី ព្រោះស្វាមីមានរូបរាងសង្ហាខ្លាំង អីចឹងហើយបានជាអ្នកនាងមិនចង់ឱ្យរបូតស្វាមីទៅដៃដទៃឡើយ។ ក៏ប៉ុន្ដែ ផេនខេក ថា តែក្រោយរៀបការហើយខ្លួនប្រហែលមិនប្រចណ្ឌទៀតទេ។ ចំណែកឯ លោក ឈិន វិឆៃ ក៏បានសារភាពដែរថា លោកនឹងស្រឡាញ់អ្នកនាង ផេនខេក រហូត មិនក្បត់ចិត្តឡើយ។
យ៉ាងណាក្ដី សារព័ត៌មានត្រយងកំពុងព្យាយាមសុំការបំភ្លឺបន្ថែមទៀតពីភាគី តារាកំប្លែង ផេនខេក និង លោក ឈិន វិឆៃ (ជាស្វាមី) មកជម្រាបមហាជនអ្នកគាំទ្របានជ្រាបបន្តទៀត៕
អត្ថបទពាក់ព័ន្ធពី ផេនខេក ៖
ផេនខេក ប្រាថ្នាចង់បានកូនជាមួយស្វាមី ក៏ប៉ុន្ដែត្រូវរង់ចាំពេលវេលាល្អសិន