មុននេះបន្តិចនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាកំប្លែង និងជាពិធិការិនី ផេនខេក បានបង្ហោះសាររូបភាពមួយសន្លឹក រួមទាំងខ្លឹមសារមួយចំនួន ដែលស្ដែងឱ្យឃើញថា ស្វាមីរបស់ ផេនខេក កំពុងមានជនទី ៣ ក្បត់ចិត្តនាង។ អ្នកនាង បានព្រលយពាក្យថា ៦ឆ្នាំនៃចំណងស្នេហ៍របស់ខ្លួនបានក្លាយជាការយល់សប្តិទៅហើយ ដោយព្រមឱ្យស្វាមីរបស់ខ្លួនទៅថែថួនអ្នកថ្មីទៅវិញ។

យ៉ាងណាមិញ សំណេររបស់ ផេនខេក បានរៀបរាប់ឱ្យមហាជនស្រឡាំងកាំងថា ៖ «6 ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង 2 ស្រឡាញ់គ្នាខ្លាំងណាស់។ ( បញ្ជាក់មិនមែនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត)👌👋😔»។

ការបង្ហោះនេះ ពិតជាធ្វើឱ្យមហាខ្លោចចិត្តអាណិតដល់តារាសម្ដែង ផេន ខេក ជាពន់ពេក។ គេនៅចាំបានថា តារាកំប្លែងក្រុមយក្សធំរូបនេះ បានសម្រេចចិត្តចូលរោងជ័យជាមួយស្វាមី កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា​ ឆ្នាំ​២០២២​ កន្លង​នេះ។

ក្នុងនោះដែរ ផេនខេក បានលើកឡើងថា ខ្លួនជាមនុស្សកំពូលប្រចណ្ឌស្វាមី ព្រោះស្វាមីមានរូបរាងសង្ហាខ្លាំង អីចឹងហើយបានជាអ្នកនាងមិនចង់ឱ្យរបូតស្វាមីទៅដៃដទៃឡើយ។ ក៏ប៉ុន្ដែ ផេនខេក ថា តែក្រោយរៀបការហើយខ្លួនប្រហែលមិនប្រចណ្ឌទៀតទេ។ ចំណែកឯ លោក ឈិន វិឆៃ ក៏បានសារភាពដែរថា លោកនឹងស្រឡាញ់អ្នកនាង ផេនខេក រហូត មិនក្បត់ចិត្តឡើយ។

យ៉ាងណាក្ដី សារព័ត៌មានត្រយងកំពុងព្យាយាមសុំការបំភ្លឺបន្ថែមទៀតពីភាគី តារាកំប្លែង ផេនខេក និង លោក ឈិន វិឆៃ (ជាស្វាមី) មកជម្រាបមហាជនអ្នកគាំទ្របានជ្រាបបន្តទៀត៕

អត្ថបទពាក់ព័ន្ធពី ផេនខេក ៖

ផេនខេក ប្រាថ្នា​ចង់​បាន​កូន​ជាមួយ​ស្វាមី​ ក៏​ប៉ុន្ដែ​ត្រូវ​រង់​ចាំ​ពេល​វេលា​ល្អ​សិន​

​ទើប​រៀប​ការបាន​២​ថ្ងៃ​សោះ​​ ស្រាប់​តែ​​ ផេនខេក​ ​ចេញ​មក​​សុំ​ទោស​ភ្ញៀវ​ចូលរួម​ពិធី​មង្គល​ការ​​ខ្លួន​ ព្រោះ​…!

Telegram-Troryorng
Share.