ប្រធាន​ក្រុម​ជម្រើស​ជាតិ​ថៃ Chanathip Songkrasin រហស្សនាម Messi Jay បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​ខ្លួន​ឲ្យ Kawasaki Frontale ក្នុងជំនួបឈ្នះក្រុម Guangzhou FC ក្នុងលទ្ធផល ៨-០ ពានរង្វាន់ AFC Champions League 2022។

https://youtu.be/5P2tEKlXUTA

កីឡាករ Chanathip Songkrasin បាន​ចាប់អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ​២០១២ ជាមួយ​ក្រុម BEC Tero Sasana ហើយ​នៅ​ឆ្នាំ​២០១៦ បាន​ខ្ចី​ជើង​ទៅ​កាន់​ក្រុម Muangthong United និង​បន្ត​ចូលរួម​ក្រុម​នេះ​ជា​ផ្លូវការ​ដល់​ឆ្នាំ​២០១៩ តែ​ចន្លោះ​ឆ្នាំ​២០១៧-២០១៩ រូប​គេ​ត្រូវ​ក្លិប​បាល់ទាត់​ជប៉ុន Hokkaido Consadole Sapporo ខ្ចី​ជើង​ម្តង ហើយ​ពី​ឆ្នាំ​២០១៩​ដល់​២០២១ ទើប​ចូលរួម​ក្រុម Hokkaido Consadole Sapporo ជា​ផ្លូវការ។ ក្រោយ​ផុត​កិច្ចសន្យា​ក្រុម Kawasaki Frontale បាន​នាំ​យក​រូប​គេ​ទៅ​កីឡដ្ឋាន ​Kawasaki Todoroki Stadium វិញ​ម្តង៕

Telegram-Troryorng

Share.