​ផេនខេក បាន​ចេញ​មក​ទម្លា​យ​ឱ្យ​មហាជន​បាន​ដឹង​ដោយ​ខ្លួន​ឯង​ផ្ទាល់​ថា​ស្វាមី​ក្បត់​មាន​អ្នក​ថ្មី​។​ ​រឿង​នេះ​​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​ ព្រោះ​មិន​នឹក​ស្មាន​ថា​គូស្នេហ៍​ថ្មោង​ថ្មី​ទើប​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​សោះ​បែរ​ជា​រកាំរកូស​ទៅ​ហើយ។ ក្រៅ​ពី​មហាជន​មិត្ត ​សិល្បករ​ដែល​ជិត​ស្និទ្ធ​នឹង​តារា​រូប​នេះ​ក៏​មិន​បាន​ព្រងើយ​កន្តើយ​ដែរ​ ព្រោះ​ម្នាក់​ៗ​បាន​ចូលរួម​ផ្ដល់​កម្លាំង​ចិត្ត​ចំពោះ​ផេនខេក​ឱ្យ​ឆ្លង​ផុត​ដំណាក់​កាល​ដ៏​លំបាក​នេះ​ ក្នុង​នោះ​ពិធី​ការិនី​ពូកែ​ថ្វី​មាត់​សុភក្ត្រ កុសុម៉ា ក៏​មិន​នៅ​ស្ងៀម​ដែរ​ ដោយ​កញ្ញា​បាន​ចូល​មក​និយាយ​ផាំង​ៗ​​នៅ​ពី​ខាង​ក្រោម​ផុស​ផេន​ខេក​ដូច​គ្នា​។

ក្រោយ​ឃើញ​ផុស​កើត​ទុក្ខ​និង​ឈឺ​ចាប់​របស់​ផេន​ខេក​ ដែល​​បាន​បង្ហោះ​ចែក​​រំលែក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​ភ្លាម​ មាន​អ្នក​គាំទ្រ​និង​មិត្ត​សិល្បករ​ជា​ច្រើន​រូប​ដែល​ស្រលាញ់​រាប់​អាន​ ផេនខេក​ បាន​ចូល​មក​និយាយ​លួងលោម​និង​លើក​ទឹកចិត្ត​ចំពោះ​នាង​​ កុំ​ឱ្យ​ឈឺចាប់​កើត​ទុក្ខ​ខ្លាំង​ពេក​។

ក្នុង​ចំណោម​អ្នក​សិល្បៈ​ជាច្រើន​រូប​មាន​ដូច​ជា​លោក​ គឿន នភាល័យ​ កញ្ញា​ សុវត្ថិឌី ធីរីកា និង​សិល្បករ​ជា​ច្រើន​រូប​ទៀត​ ប៉ុន្តែ​គេ​ឃើញ​កញ្ញា​ សុភក្ដ្រ​ កុសុម៉ា គឺ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដំបូង​ៗ​គេ​ដែល​ចូល​មក​និយាយ​លើក​ទឹក​ចិត្ត​ដល់​ផេន​ខេក​។ កញ្ញា​ សុភក្ដ្រ កុសុម៉ា បាន​​បញ្ចេញ​យោបល់​ផាំង​ៗ​ចំៗ​បែប​មិន​លាក់គំនួ​ច​​កុំ​ឱ្យ​ ផេន​ខេក​ គិត​ច្រើន​ និង​កុំ​ពិបាក​ចិត្ត​ ដោយ​ចាត់​​ទុក​ថា​សង​កម្មពារ​អស់​ទៅ​ចុះ​ ព្រម​ទាំង​ប្រាប់​ឱ្យ​ផេន​ខេក​ តស៊ូ​ទៅ​មុខ​ជា​បន្ត​ទៀត​​៖

«កុំគិតច្រើន ហើយក៏គួរកុំពិបាកចិត្តជាមួយអ្នកដែលមិនស្រលាញ់យើង មិនអោយតំលៃយើងដែរ ចាត់ទុកថាយើងជំពាក់កម្មគេ ហើយដល់វេលាដែលសងកម្មគេអស់ហើយ ស៊ូៗម៉ាប់ៗ»

ក្រោយ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​ សុភក្ត្រ​ កុសុម៉ា អ្នក​នាង​ ផេនខេក ក៏​បាន​ថ្លែង​អំណរគុណចំពោះ​មិត្ត​សិល្បករ​មាន​វ័យ​ក្មេង​ជាង​ខ្លួន​វិញ​ថា​៖ «អគុណណាបេះដូងម៉ែ»

ប្រភព៖ Facebook PanCake, Sopheak Kosoma

Telegram-Troryorng
Share.