ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានជូន​ដំណឹងស្តីពីស្ថានភាពអាកាសឲ្យដឹងថាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិច) និងកម្រិតសម្ពាធទាបខ្សោយដូចជា៖ 

សម្រាប់ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល​ ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សារសេ។
  • សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ អង្សារសេ ។
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ​លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ដោយឡែកកន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើនជាបង្គួរផងដែរ។

សម្រាប់បណ្ដាខេត្ត ដែលជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សារសេ
  • សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ អង្សារសេ
  • នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមជាអន្លើ ​លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

    សម្រាប់តំបន់មាត់សមុទ្រ ៖
  • សីតុណ្ហភាពអប្បបរមា មានពី២២-២៦ អង្សារសេ
  • សីតុណ្ហភាពអតិបរមាមាន៣៣-៣៥ អង្សារសេ 
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ​លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ក្នុងនោះមានខេត្តកោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ។

    ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា​៕
Telegram-Troryorng
Share.