ក្លិបបាល់ទាត់ Derby County ក្រោមការដឹកនាំរបស់លោក Wayne Rooney បានធ្លាក់ចេញពីក្របខណ្ឌ Championship លីគលំដាប់ទី២ទៅកាន់ League 1 លីគលំដាប់ទី៣របស់ប្រទេសអង់គ្លេស។

ភ្លាមៗនោះតារាចម្រៀង គូម៉ា ម្ចាស់បទ«ថ្ងៃឯកា»ដាក់ចំៗទៅកាន់ Wayne Rooney ដូច្នេះថា៖«ដឹកនាំខ្សោយមិនអីទេ តែកុំខ្សោយចរិកណា អតីតអាយឌល(Idol)»។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្លិបបាល់ទាត់ Derby County ត្រូវបាន English Football League ដែល​គ្រប់គ្រង​ការប្រកួត​លី​គ​ទី២ របស់ប្រទេស​អង់គ្លេស​នោះបាន​ដាក់ពិន័យ​កាត់ ២១ពិន្ទុ​​ដោយសារ​ការបំពានច្បាប់គណនេយ្យភាព(ការប្រកាស​ក្ស័យធន)របស់សហព័ន្ធបាល់ទាត់​អង់​គ្លេស EFL។

បច្ចុប្បន្ន Derby County ស្ថិតនៅលេខរៀងទី២៣ ក្រោយលេង៤៣ប្រកួត ឈ្នះ១៣ ស្មើ១៣ និងចាញ់១៧ និងត្រូវ EFL កាត់២១ពិន្ទុ នៅសល់៣១ពិន្ទុតែប៉ុណ្ណោះ៕

Telegram-Troryorng

Share.