យោងតាមការប្រកាសរបស់ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បានឲ្យដឹងថាក្រុមជម្រើសជាតិកូរ៉េខាងត្បូង គ្រោងនឹងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិប្រេស៊ីល អំឡុងពេលសម្រាកអន្តរជាតិខែមិថុនាខាងមុខ មុនពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតារឈានមកដល់។

ខាងក្រោមនេះគឺជាជំនួប២លើកចុងក្រោយរវាង៖ កូរ៉េខាងត្បូង vs ប្រេសុីល (ប្រេសុីលឈ្នះទាំង២លើក)
– 11-វិច្ឆិកា-2019 ប្រេសុីល ៣-០ កូរ៉េខាងត្បូង
– 12-តុលា-2013 កូរ៉េខាងត្បូង ០-២ ប្រេសុីល

ចំពោះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ប្រេសុីល ស្ថិតនៅពូល G ជាមួយ ស្វីស, ស៊ែប៊ី និង កាមេរូន ខណ: កូរ៉េខាងត្បូង ស្ថិតនៅពូល H ជាមួយ ព័រទុយហ្គាល់, អ៊ុយរូហ្គាយ និង ហ្គាណា។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕

Telegram-Troryorng
Share.