អាមេរិក – តារា​សម្ដែង​ល្បី​លោក Jonny Depp បាន​ប្ដឹង​បក​ភរិយា​របស់​លោក​ទៅ​កាន់​តុលការ​វិញ​ ក្រោយ​ភរិយា​បាន​ប្ដឹង​លោកលោក​ប្រើ​ប្រាស់​ហិង្សា​ ដោយ​ទាមទារ​សំណង​ទឹក​ប្រាក់​ត្រឹម​ពាក់​កណ្ដាល​ដែល​ភរិយា​ប្ដឹង​លោក​ប៉ុណ្ណោះ​។

យោង​តាម​ការ​ផ្សាយ​របស់​ CNN តួឯក​ប្រុស​មហាចោរ​សមុទ្រ ​Caribbean បាន​ប្ដឹង​បក​អតីត​ភរិយា​​ចូល​ទៅ​កាន់​តុលាករ​ Fairfax ក្នុង​រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា។ លោក​បាន​បញ្ជាក់​ពី​ទំនាក់​ទំនង​​រវាង​លោក​នឹង​អតីត​ភរិយា​ដោយ​បាន​និយាយថា​លោក​មិន​ដែល​ខឹង​ខ្លាំង​ដល់​កម្រិត​វាយ​តប់​អតីត​ភរិយាឬ​ដទៃ​ណា​ម្នាក់​ឡើយ​ក្នុង​ជីវិត​របស់​ខ្ញុំ​។

នៅ​ក្នុង​តុលការ​អតីត​គូស្នេហ៍​ដ៏​មាន​ឥទ្ធិពល​នេះ​បាន​គាស់​បង្ហាញ​ភស្ដុតាង​ ក៏​ដូច​ជា​សំឡេង​និង​វីដេអូ​មក​ធ្វើ​ការ​ចោទប្ដឹង​គ្នា​ទៅវិញ​ទៅ​មក​ ប៉ុន្តែ​ក​ដល់​ពេល​នេះ​មហាជន​និង​អ្នក​គាំទ្រ​ហាក់​ផ្អៀង​ទៅ​លោក​ Johnny Depp ច្រើនជាង​ព្រោះ​រាល់​អ្វី​ដែល​អតីត​ភរិយា​លើក​មក​ចោទប្រកាន់​លោក​អាច​មាន​អំណះអំណាង​បកស្រាយ​និង​បញ្ជាក់​ ប៉ុន្តែ​រាល់​អ្វី​ដែល​តួអង្គ​មហាចោរ​សមុទ្រ​រូប​នេះ​លើក​ឡើង​វាយ​បក​ទៅ​អតីត​ភរិយា​នាង​ Amber Heard ហាក់​ដូច​ជា​មិនមាន​អ្វី​យក​​មក​បង្ហាញ​ឬ​តប​ត​ចំពោះ​លោក​វិញ​នោះ​ឡើយ​។

យ៉ាង​ណា​មិញ​ករណី​ប្ដឹងផ្ដល់​គ្នា​របស់​អ្នក​ទាំងពីរ​នៅ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​ណាមួយ​ពី​តុលការ​នៅ​ឡើយ​ទេ​ ដូច្នេះ​មាន​តែ​តាមដាន​បន្ត​ទៀត​ប៉ុណ្ណោះ​ តើ​រឿង​ហេតុ​វិវាទ​នេះ​នឹង​ឈាន​ដល់​ចំណុច​បញ្ចប់​នៅ​ពេល​ណា​ ហើយ​អ្នក​ណា​គឺជា​ជន​រងគ្រោះ​ពិត​ប្រាកដ​ក្នុង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​៕

ប្រភព៖ CNN

Telegram-Troryorng
Share.