ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក Manuel Retamero សញ្ជាតិអេស្ប៉ាញ ហាក់មិនទទួលបានលទ្ធផលល្អសោះឡើយ ពោលគឺ៦ប្រកួតនៅក្នុងលីគកំពូលកម្ពុជាមានតែ១ពិន្ទុប៉ុណ្ណោះ ដោយស្មើ១ និងចាញ់៥ប្រកួត មិនដែលឈ្នះ បច្ចុប្បន្នកំពុងឈរបាតតារាង លេខរៀងទី៨។

យ៉ាងណាមិញគ្រូបង្វឹកកម្រិត UEFA Pro License ក៏បានផ្ញើរសារទៅកាន់អ្នកគាំទ្រ ដោយថ្លែងដូច្នេះថា៖«ពិតណាស់ ក្នុងនាមជាអ្នកគាំទ្រគឺមិនចង់ឃើញលទ្ធផល និងទម្រង់មិនល្អរបស់ក្លិបឡើយ។ ប៉ុន្តែខ្ញុំចង់ប្រាប់ដល់បងប្អូនអ្នកគាំទ្រថា ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករទាំងអស់បានកំពុង ខិតខំប្រឹងប្រែង បង្កើនការហ្វឹកហាត់កាន់តែខ្លាំង ដើម្បីស្វែងរកលទ្ធផលអោយកាន់តែប្រសើរ។

លោកបន្តទៀតថា៖«ព្រោះថា យើងបានផ្លាស់ប្តូរចំនុចជាច្រើនក្នុងរដូវកាលនេះ ជាមួយកីឡាករជាង ៥០ភាគរយជា កីឡាករក្មេងៗ ដែលពួកគេបានកំពុងរៀនសូត្រ និងអភិវឌ្ឍន៏ខ្លួនចេញពីថ្នាលយុវជន។ យើង ត្រូវការភាពអត់ធ្មត់ និងពេលវេលាបន្ថែម ដើម្បីចាប់យកលទ្ធផលប្រសើរមួយពីការខិតខំ របស់ពួកគេ»៕

Telegram-Troryorng
Share.