លោក ទែន ឡន អាជ្ញាកណ្ដាលបាល់ទះក្នុងសាលអន្តរជាតិរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ទទួលបានឱកាសទៅដឹកនាំការប្រកួតបាល់ទះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ក្នុងខែឧសភា ខាងមុខ។

មិនមែនលើកទី១ ប៉ុន្តែនេះជាលើកទី៤ ហើយដែលលោកអាជ្ញាកណ្ដាល ទែន ឡន បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខណៈលើកទី១ ក្នុងឆ្នាំ២០១៥ នៅប្រទេសសឹង្ហបុរី លើកទី២ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី និងលើកទី៣ នៅប្រទេសហ្វីលីពីន។

ក្រុមបាល់ទះផ្នែកបុរសក្នុងសាលជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល ជាមួយថៃ និងហ្វីលីពីន ខណ:ក្រុមបាល់ទះកម្ពុជាផ្នែកនារី មិនបានចូលរួមឡើយ។

ខាងក្រោមនេះគឺជាកាលវិភាគប្រកួតបាល់ទះក្នុងសាលបុរស៖
– ថ្ងៃទី ១៣ ខែឧសភា ឥណ្ឌូនេស៊ី vs មីយ៉ាន់ម៉ា (ម៉ោង៣:០០រសៀល)
– ថ្ងៃទី ១៤ ខែឧសភា ហ្វីលីពីន vs កម្ពុជា (ម៉ោង១២:០០ថ្ងៃត្រង់), វៀតណាម vs ម៉ាឡេស៊ី (ម៉ោង៦:០០ល្ងាច)
– ថ្ងៃទី ១៥ ខែឧសភា មីយ៉ាន់ម៉ា vs ម៉ាឡេស៊ី (ម៉ោង៣:០០រៀល), ឥណ្ឌូណេស៊ី vs វៀតណាម (ម៉ោង៦:០០ល្ងាច)
– ថ្ងៃទី ១៦ ខែឧសភា ថៃ vs ហ្វីលីពីន (ម៉ោង៣:០០រៀល)
– ថ្ងៃទី ១៧ ខែឧសភា ម៉ាឡេស៊ី vs ឥណ្ឌូនេស៊ី (ម៉ោង៣:០០រៀល)
– ថ្ងៃទី ១៨ ខែឧសភា កម្ពុជា vs ថៃ (ម៉ោង១២:០០ថ្ងៃត្រង់), វៀតណាម vs មីយ៉ាន់ម៉ា (ម៉ោង៦:០០ល្ងាច)៕

Telegram-Troryorng

Share.