ប្រិយមិត្តប្រាកដជាដឹងហើយថាបេក្ខនារីចំនួន៥ប្រទេសត្រូវបានប្រកាសជាបេក្ខនារី Top5 ឬបេក្ខនារី៥នាក់ចុងក្រោយសម្រាប់វេទិកាប្រកួតដែលមានសិទ្ធិក្លាយជាបវរកញ្ញាចក្រវាឡពិភពលោក។ បេក្ខនារីទាំង៥មានម៉ិកស៊ិក ប្រេស៊ីល ប៉េរូ ឥណ្ឌា និង សាធារណរដ្ឋដូមីនិក។
សូមចុចត្រង់នេះ៖ អបអរប្រទេសអាស៊ាន ទាំង៥បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Top21
បេក្ខនារីទាំង ៥មានពេល ៤០វិនាទីដើម្បីថ្លែងនូវការគិតចេញពី Keyword ដែលកម្មវិធីបានដាក់ចេញមកដើម្បីសម្រេចលទ្ធផលក្នុងការជ្រើសរើស។ តោះមកមើលទាំងអស់គ្នាតើតំណាងបេក្ខនារីតំណាងប្រទេសទាំង៥ខាងលើឆ្លើយតបដូច្នេះខ្លះចំពោះសំនួរពីគណៈកម្មការ?
១,/ ANDREA MEZA (Miss Universe Mexico)
KeyWord: មាត្រដ្ឋានភាពស្រស់ស្អាតដែលមានការផ្លាស់ប្ដូរ
«ពួកយើងរស់នៅក្នុងសង្គមដែលផ្លាស់ប្ដូរទៅខាងមុខ យើងគ្រប់គ្នាក៏ផ្លាស់ប្ដូរទៅតាមសង្គម គំនិត ការគិតផ្សេងៗ ក៏ផ្លាស់ប្ដូរ ហើយភាពស្រស់ស្អាតក៏ក្លាយជាវត្ថុតែមួយដែលធ្វើឱ្យយើងត្រូវមើលឃើញពីខាងក្រៅ តែសម្រាប់ខ្ញុំភាពស្រស់ស្អាតស្ថិតនៅក្នុងចិត្តផងដែរ កុំឱ្យអ្នកណាម្នាក់មើលមកខ្លួនអ្នកថាគ្មានតម្លៃ ព្រោះគ្រប់គ្នាសុទ្ធតែមានតម្លៃក្នុងខ្លួនទាំងអស់»។

២./ JULIA GAMA (Miss Universe Brazil)
Keyword: សុខភាពផ្លូវចិត្ត
«សុខភាពចិត្តគឺជារឿងដែលធ្វើឱ្យមានវិបត្តិក្នុងសង្គម ហើយចាំបាច់ណាស់ត្រូវតែជួយដល់មនុស្សដែលចាំបាច់ត្រូវការជួយសង្គ្រោះ ខ្ញុំចង់ឱ្យយើងនិយាយពីរឿងសម្ពាធផ្លូវចិត្តដូចជារឿងធម្មតាទូទៅ ចង់ឱ្យនិយាយគ្នា យើងមិនចាំបាច់ត្រូវប្រឈមមុខនឹងបញ្ហានេះតែម្នាក់ឯង ពួកយើងអាចជួយសង្គ្រោះគ្នាបាន ពួកយើងត្រូវយល់ចិត្តយល់ថ្លើមគ្នា»។

៣./ JANICK MACETA DEL CASTILLO ( Miss Universe Peru)
Keyword: អាកាសធាតុប្រែប្រួល
«នេះគឺជាការទទួលខុសត្រូវរួមគ្នា ក្នុងការការពារពិភពលោកនេះជាមួយគ្នា បន្តិចបន្តួចក្ដី យើងក៏អាចផ្លាស់ប្ដូរបាន ដូចជាការ Recycle បង្រៀនក្មេងៗ ឱ្យចេះមើលថែពិភពលោកដ៏ស្រស់ស្អាតរបស់យើង យើងរស់នៅក្នុងពិភពលោកនេះត្រឹមតែម្ដង ដល់ពេលដែលយើងត្រូវចាប់ផ្ដើមមើលថែពិភពលោករបស់យើងហើយ ដល់ពេលចាប់ផ្ដើមមើលថែពិភពលោករួមគ្នា»។

៤./ ADLINE CASTELINO (Miss Universe India)
Keyword: សិទ្ធិក្នុងការធ្វើបាតុកម្មនិងសេរីភាពក្នុងការបញ្ចេញមតិ
«ពួកយើងធ្វើបាតុកម្មយ៉ាងច្រើន ស្ត្រីបានតស៊ូដើម្បីភាពស្មើភាពគ្នា បើសិនជាការចេញមកធ្វើបាតុកម្មនោះ បានធ្វើឱ្យយើងបានចេញមកបញ្ចេញសំឡេងដើម្បីភាពស្មើភាពគ្នា ការចេញមកធ្វើបាតុកម្មក៏ចាត់ទុកថាជារឿងសំខាន់មួយនៅក្នុងប្រព័ន្ធគ្រប់គ្រងបែបប្រជាធិបតេយ្យ សំឡេងត្រូវប្រើប្រាស់ដោយទំនួលខុសត្រូវ»។

៥./ KIMBERLY JIMENEZ (Miss Universe Dominican Republic)
Keyword: ភាពក្រីក្រនៅលើលោកយើងនេះ
«នៅក្នុងខណៈដែល Covid-19 បានរាតត្បាតនៅក្នុងប្រទេសរបស់ខ្ញុំ ចំនួនភាពក្រីក្របានកើនឡើងរហូតដល់២៣% ការដែលខ្ញុំបានឈរនៅត្រង់នេះ ជាតំណាងរបស់ប្រទេសជាតិ ចាត់ទុកជាមោទកភាពមួយ ខ្ញុំបានជួយដល់ការផ្សព្វផ្សាយទេសចរណ៍ប្រទេសខ្ញុំ យើងត្រូវយល់ថាមានមនុស្សដែលនៅខាងក្រៅត្រូវការយើងឱ្យជួយសង្គ្រោះ ហើយយើងអាចឆ្លងកាត់រឿងរ៉ាវទាំងអស់នេះទៅជាមួយគ្នា»។

