រូបថត ហ្វេសប៊ុកសម្ដេចក្រឡាហោម

ពីវេទិកាអធិបតីនៃពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែមេសានេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍អំពីសារៈសំខាន់នៃការដាក់ចេញគោលនយោបាយ និងបន្ទាត់នយោបាយក្នុងការដឹកនាំប្រទេសជាតិ។ បើតាមសម្ដេចក្រឡាហោម គោលនយោបាយគណបក្សប្រជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានផ្សារភ្ជាប់ទៅនឹងភាពជាក់ស្ដែងនៃផលប្រយោជន៍ជាតិនិងប្រជន គោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងការទាមទាររបស់ពលរដ្ឋ។

រូបថត ហ្វេសប៊ុកសម្ដេចក្រឡាហោម

សម្ដេចនាយករដ្ឋមន្ត្រីស្ដីទីដែលជាអនុប្រធានគណបក្សកាន់អំណាចផងនោះបានគូសបញ្ជាក់ក្នុងន័យដើមថា«យើងមិនអាចធ្វើផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋបានទេ ហើយអ្នកដឹកនាំណាដែលធ្វើផ្ទុយមិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ អ្នកដឹកនាំនោះគឺមិនទទួលជោគជ័យទេ តែងតែទទួលបរាជ័យ។ នេះជាសច្ចៈធម៌ដែលយើងមិនអាចប្រកែកបាន…។ សព្វថ្ងៃនេះដោយសារយើងបានរក្សានូវឧត្តមគតិបែបនេះ យើងទទួលបានសុខសន្តិភាព និងស្ថិរភាព។​ បើយើងមិនទាន់មានសុខសន្តិភាព យើងត្រូវខិតខំតស៊ូដើម្បីមានសុខសន្តិភាព ឥឡូវយើងមានសុខសន្តិភាពហើយ ដូច្នេះយើងតស៊ូដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង»៕

រូបថត ហ្វេសប៊ុកសម្ដេចក្រឡាហោម
រូបថត ហ្វេសប៊ុកសម្ដេចក្រឡាហោម
Share.