ថយន្តដឹកឥដ្ឋបើកឈប់ចាំភ្លើងស្តុបរលត់ម៉ាស៊ីនជាន់ហ្វាំងមិនជាប់រអិលថយក្រោយបុករថយន្ត ២គ្រឿងនៅពីក្រោយបណ្ដាលឲ្យរងការខូចខាតតែសំណាងល្អមិនមាន អ្នករង របួស ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ២០នាទីព្រឹក ថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២២ នៅតាមផ្លូវបេតុង  ភូមិទួលពង្រ  សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាននៅកន្លេងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ រួមដំណើរជាមួយកម្មករ ៣ នាក់ទៀតបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ ស្លាកលេខ ភ្នំពេញ   3E  0493  ធ្វើដំណើរតាមផ្លូវបេតុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុរថយន្តបានឈប់រង់ចាំភ្លើងស្តុបស្រាប់តែរលត់ម៉ាស៊ីនអ្នកបើកបរជាន់ហ្វ្រាំងមិនជាប់ក៏រអិលថយក្រោយទៅបុកជាមួយនឹងរថយន្ត ២គ្រឿង ទៀតនៅ ក្រោយបណ្ដាលឲ្យរងការខូចខាតតែសំណាងល្អមិនមានអ្នករងរបួស នៅក្នុងករណីខាងលើនេះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងនៅកន្លែងកើតហេតុក៏បានឲ្យភាគីទាំងបីធ្វើការសម្របសម្រួលគ្នា។តែដោយសារតែភាគីទាំងបីនោះសម្របសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យដើម្បីចុះមកធ្វើការវាស់វែងយករថយន្ត ៣ គ្រឿងទៅរក្សាទុករង់ចាំ ធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖សេង សាវី

Share.