ស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ហក់កំពុងកើនឡើងគួរឲ្យកត់សំគាល់ដោយនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩៣នាក់បន្ថែមទៀត។

បើតាមរដ្ឋបាលខេត្តកំពង់ចាម អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់ ក្នុងនោះរួមមាននៅ ស្រុកជើងព្រៃ ៣៤នាក់ ស្រុកបាធាយ ៣៤នាក់, ស្រុកព្រៃឈរ ០៩នាក់ កំពង់សៀម ០៦នាក់ និងមកពីខេត្តកំពង់ឆ្នាំង ០៣នាក់ ខេត្តកំពង់ធំ ០៧នាក់។

ក្នុងនោះក៏មានអ្នកជំងឺកូវីដ១៩ចំនួន ២៣នាក់បានជាសះស្បើយឡើងវិញផងដែរ៕

Share.