ពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមិនស្ទើរ ខណៈដែលលោក ពេជ្រ ស្រស់ បានចេញសារទម្លាយពីរឿងរ៉ាវក្រៅឆាករបស់ នាយប្រុញ ដែលជាតារាហ្វេសប៊ុកធ្លាប់ធ្វើឱ្យមហាជនផ្ទុះសំណើចក្អាកក្អាយតាមរយៈវីដេអូខ្លីៗ។ លោក ពេជ្រ ស្រស់ ដែលត្រូវបានមហាជនដឹងថា អ្នកសប្បុរសជនជួយជ្រោមជ្រែងឱ្យនាយប្រុញពីក្រោយមុនមករស់នៅភ្នំពេញ។

លោកបានទម្លាយសារឱ្យមហាជនបានដឹងថា នាយប្រុញបានសម្រេចចិត្តស្ពាយបង្វិចត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញនៅខេត្តសៀមរាប ព្រោះមិនអាចបន្តទ្រាំសម្តែងតទៅទៀតបាន ដោយសារតែកាតថតកន្លងមកមិនទទួលបានប្រាក់កាសនោះទេ រហូតចុងក្រោយសុំតែរួចខ្លួនប៉ុណ្ណោះ ។

លោក ពេជ្រ ស្រស់ បានសរសេរសារឱ្យមហាជនបានដឹងថា ដើមឡើយលោកគិតថាមិននិយាយទេរឿងក្មួយប្រុញដែលចេញថតព្រោងព្រាតនោះទេ ប៉ុន្តែដោយបានដឹងថា នាយប្រុញ ថតដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែនាយប្រុញ វិញគឺបានតែម្តងគត់ ទើបលោកទម្លាយឱ្យមហាជនបានដឹងតែម្ដង។ លោកបន្តថា « នេះបើយោងតាមការរៀបរាប់ របស់ក្មួយ និងម្តាយក្មួយ ចំពោះពាក្យល្បីថាក្មួយ ប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារមានចំណែកបីនាក់ ហើយក្មួយ ក៏មិនទទួលបានដែរពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុ គឺថតមិនទទួលបានលុយទាល់តែសោះ ។ នៅមានរឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការ ថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិត មែននោះ ជីវិតក្មួយពិតជាកំសត់ពេកហើយ ត្រូវគេប្រើ ដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។ ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយ ប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បាន ស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរ ក្រុមគ្រួសារក្មួយប្រុញ ជាពិសេសឪពុកម្តាយក្មួយប្រុញបាន បញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផល ជាក់ស្តែងគឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិត ជាក់ស្តែង និងសល់លុយថែមទៀតផង»។

បន្ទាប់ពីការទម្លាយខាងលើនេះ គេក៏ស្រាប់តែឃើញសំណេរមួយទៀតចេញពី នាយ ប៉េត្រូ វិញម្ដង ដែលអ្នកទាំងពីរត្រូវបានគេដឹងថា ជាតារា TikTok ធ្លាប់ថតផ្សព្វផ្សាយឱ្យផលិតផលរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ។ នាយប៉េត្រូ បានទម្លាយសារយ៉ាងវែងអន្លាយថា៖ « ប្អូនប្រុញអើយប្អូន បងមិនដឹងថាប្អូនមានរឿងអីឬពិបាកបែបមិចទេ តែសម្រាប់បង បងលើសប្អូន100ដង ខ្ញុំធ្លាប់តែលឺ សែកក្លែងក្លាយ តែនេះជួបហើយ កុងត្រា ក្រដាសទទេរ 😢 គាត់ថា ឱ្យកាន់ថតក្រដាសទទេរសិនទៅ😢 ពុទ្ធោរអើយ ហើយគាត់ថាផ្តល់កុងត្រារយះពេល1ឆ្នាំនោះ អ្វីៗមិនពិតទេ ទទួលបានលុយថ្លៃ ថតពីររឿង និងឡាយពីរដងតែប៉ុណ្ណ៉ោះ ពោលគឺថា ឡាយបានតែពីរដង ថតបានពីររឿងទេ ចុងក្រោយក៏ស្ងាត់ឈឹង ហើយក៏ដាច់ចិត្តឆាត telegram ទៅគាត់ដើម្បីសុំលុយកុងត្រាខ្លះឬក៏ឱ្យគាត់ជួយទិញឡាន តូចមួយដើម្បីធ្វើដំណើរ ហើយធ្វើការកាត់ជូនគាត់វិញ ព្រោះពេលនោះគ្មានអីជិះទេ និយាយនេះមិនខ្មាស់គេទេ គ្រាន់តែចង់និយាយរឿងដែលជួបកន្លងមក ហ៊ឹម ហើយចំពេល ខាងក្រុមហ៊ុនអាហារបំប៉នធំជាងគេ នៅក្នុងស្រុក គាត់បានផ្តល់ កុងត្រារយះពេល1ឆ្នាំ តែអ្វីៗ ខាងក្រុមការងារគាត់ ថាយើងជាប់គេហើយ អារម្មណ៍ពេលហ្នឹង ធ្លាក់ថើមដល់ដី 😢បងប្អូនសាកគិតមើល ខាតប៉ុន្មានម៉ឺនដុល្លារ»។

ជាចុងក្រោយ នាយ ប៉េត្រូ បានបញ្ជាក់បន្ថែមទៀតថា «បញ្ជាក់ផុសនេះ គឺគ្រាន់តែចង់បញ្ជាក់ភាពស្អាតស្អំរបស់ខ្ញុំទេ មិនចង់បានអ្វីពីគាត់ឡើយ សុំតែកុំឱ្យជួយរឿងបែបនេះទៀត រឿងនេះខុសមកពីរខ្ញុំទេ ដែលហ៊ានកាន់ក្រដាស់ទទេរ ដោយគ្មានអក្សរនិងការផ្តិតមេដៃ អោយបង្ហោះជាសារធារណៈខ្ញុំមិនហ៊ានតបតរអ្វីទេ បានត្រឹមតែទុកក្នុងចិត្ត ព្រោះគ្មានឋានៈ គ្មានខ្នង គ្មានខ្សែរយៈអ្វីទាំងអស់ សុំតែមួយរស់និងសុំអោយតែ ម្ចាស់ក្រុមហ៊ុន អាហារបំប៉នធំជាងគេគឺ បងស្រីទ្រី ដាណា Dana Try ជួយផ្តល់ការងារអោយប្អូនវិញផងបានទេ🙏🥺 ព្រោះថាព្រោះ ខ្ញុំមិនមានពាក់ពន្ធ័ជាមួយ ក្រុមហ៊ុនមួយនេះ ឬក្រុមហ៊ុនផ្សេងឡើយ🙏🙏»។

ដោយឡែក នេះគ្រាន់តែជាការទម្លាយរបស់ខាងលោក ពេជ្រ ស្រស់ អំពីនាយប្រុញ និងការទម្លាយពី នាយប៉េត្រូ ដែលឆ្លងកាត់ការចូលរួមធ្វើការងារឱ្យក្រុមហ៊ុនខាងលើតែប៉ុណ្ណោះ។ យ៉ាងណាមិញ សារព័ត៌មានត្រយង នឹងព្យាយាមទាក់ទងការបំភ្លឺពីភាគីនាយប្រុញ និងក្រុមហ៊ុនខាងលើបន្ថែមទៀត ដើម្បីជម្រាបជូនមហាជនឱ្យបានដឹងបន្ថែម ថាតើការពិតដូចការលើកឡើងដែរឬទេ?

ទាក់ទងអត្ថបទថ្មីៗកំពុងចាប់អារម្មណ៍៖

ល្បី​នៅ​ប៉ុណ្ណឹង? កំពូល​តារា​កំប្លែង​លំដាប់​ប្រទេស​ថៃ​ ចេញ​វីដេអូ​អះអាង​ថា​ខ្លួន​ជា​កូន​សិស្ស​គ្រូ​តឿ​​ខ្មែរ​

មតិហ្វេន៖ នារីអំបិលម្ទេស ទាល់តែស៊ីអា.ចម៍គោខ្ចីទើបបានល្បី និងរកលុយបានស្រួលមែនហ្អ?

៤​ថ្ងៃ​ទៀត ​បិទ​រឿង​ក្ដី​ធ្លាក់​អូប័រ​លង់​ទឹក​ស្លា.ប់​​របស់​តារា​ថៃ ​តេងម៉ូ​ និដា ជា​បឋម​សមត្ថកិច្ច​សន្និដ្ឋាន​ថា​…

Telegram-Troryorng
Share.