អា​មេរិក – រយៈ​ពេល​៣​ថ្ងៃ​ហើយ​ ដែល​ Johnny Depp បាន​ឡើង​តុលាការ​ដើម្បី​​ឆ្លើយ​បំភ្លឺ​សំនួរ​មេធាវី​របស់​ Amber Heard ដោយ​ក្នុង​នោះ​ Johnny បាន​ទទួល​ស្គាល់​ចំពោះ​មុខ​តុលាការ​ថា​លោក​​ពិត​ជា​ធ្លាប់​ប្រើ​ប្រាស់​ថ្នាំ​ជាមួយ​នឹង​មិត្ត​ភក្ដិ​សិល្បករ​ក្នុង​រង្វង់​សិល្បៈ​ដូច​ជា​ Marilyn Manson និង​ Paul Bettany។

នៅ​ក្នុង​ការ​ឡើងតុលាការ​កាល​ពិ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១ ខែ​មេសា មាន​ការ​នាំ​សារដែល Johnny Depp ផ្ញើ​ទៅ​កាន់​មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លួន​គឺ​ Paul Bettany ដោយ​អ្នក​ទាំងពីរ​បាន​និយាយ​គ្នា​ពាក់ព័ន្ធ​នឹង​ Amber Heard បែបហិង្សា។

មេធាវី​របស់​ Amber លោក Benjamin បាន​សួរ​ទៅ​កាន់​លោក Johnny Depp ថា​ Paul គឺជា​មិត្ត​ជិតស្និទ្ធ​ដែល​លោក​ធ្លាប់​ប្រើថ្នាំ​ជាមួយ​គ្នា​មែនទេ? ពេល​នោះ​ Johnny បាន​តប​ថា​ «នេះ​ជា​សំនួរ​ដែល​ប្លែក​ណាស់​ មែន​ហើយ​ Paul Bettany គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្ញុំ​»។

Paul ​និង Johnny ធ្លាប់​រួម​ការងារ​ជាមួយ​គ្នា​៣​ដង​តាម​រយៈ​ការ​សម្ដែង​រឿង​ «Tourist 2010», «Transcendence 2014» និង «Mortdecai 2015» ដោយ​ Johnny ព្រម​ទទួល​ស្គាល់​ថា​ពេល​ខ្លះ​​លោក​និង​ Paul ធ្លាប់​ប្រើ​ថ្នាំ​ជាមួយ​

ក្រៅ​ពី​នេះ​កាល​ពី​អំឡុង​ខែ​មិថុនា​ ឆ្នាំ​២០១៣ ខណៈ​ដែល​លោក​ Johnny ចាប់​ផ្ដើម​សេពគប់​គ្នា​ជាមួយ​នឹង​ Amber Heard លោក​ធ្លាប់​ផ្ញើ​សារ​ទៅ​រក​ Paul Bettany ហើយ​និយាយ​ថា​៖ «ចាប់​នាង​ជ្រមុជទឹក​ល្អជាង​ ហើយ​ចាំ​យក​ទៅ​ដុត​! ខ្ញុំ​នឹង​រំលោភ​សព​ដុត​ឆេះ​ក្រៀម​របស់​នាង ដើម្បី​ប្រាកដ​ចិត្ត​ថា​ស្លាប់​ពិត​មែន​​» ខណៈ​ដែល​ Bettany ក៏​បាន​តប​វិញ​ថា​ «គិតបែប​នោះ​ទាំង​អស់​! ឱ្យ​ប្រាកដ​ក្នុង​ចិត្ត​សិន​ ទើប​យើង​អាចសន្មត​ថា​នាង​គឺជា​ស្រី​មេធ្មប់​ពិត​មែន»

Johnny Depp ក៏​ព្រម​ទទួល​ស្គាល់​ដែរ​ថា​ខ្លួន​ធ្លាប់​ប្រើ​ថ្នាំ​ជាមួយ​នឹង​អ្នក​តន្ត្រី​កេរ្តិ៍​ឈ្មោះ​អាស្រូវ​ Marilyn Manson ដែល​កំពុង​តែប្ដឹង​ផ្ដល់​គ្នា​ជាមួ​យ​នឹង​អតីត​គូស្នេហ៍​រឿង​ប្រើ​ហិង្សា​ដូច​គ្នា​…«យើង​ធ្លាប់​ប្រើ​ថ្នាំ​ជាមួយ​គ្នា​២​ដង។

Johnny និង​ Amber កាល​នៅ​ផ្អែមល្ហែម

បុរស​ដែល​ត្រូវ​ភរិយា​ចោទប្រកាន់​រឿង​ប្រើ​ហិង្សា​រូប​នេះ​ទទួល​ស្គាល់​ថា​លោក​ខ្មាសអៀន​ដែល​ធ្លាប់​សរសេរ​អ្វី​បែប​នោះ​ ហើយ​ព្យាយាម​អធិប្បាយ​​ត្រឹម​តែ​ថា​ «នោះ​គឺជា​ការ​និយាយ​លេង​សើច​បែប​មនុស្ស​ប្រុស​» ហើយ​ពេល​ដែល​សរសេរ​សារ​នោះ​ amber និង​លោក​ក៏​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ធ្ងន់​ធ្ងរ​ដែរ ហើយ​សារ​នោះ​ក៏​ផ្ញើ​នៅ​មុន​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​រៀបការ​ជាមួយ​គ្នា​ដែរ​។

ដោយ​ឡែក​ Paul Bettany ក៏​ធ្លាប់​បាន​ផ្ដល់​សម្ភាសន៍​ទាក់ទង​នឹង​សារ​ខាង​លើ​នេះ​ដែរ​ថា​លោក​មាន​ការ​អាម៉ាស​មុខ​យ៉ាង​ខ្លាំង​ដូច​គ្នា​ តែ​ការ​ផ្ញើសារ​គ្នា​ចុះ​ឡើង​នេះ​គឺ​មុន​ពេល​ដែល Johnny Depp រៀបការជាមួយ​នឹង​ Amber «ខ្ញុំ​ស្គាល់​គាត់​គេ​តាំង​ពី​មុន​នោះ​ ក្រោយ​ពី​នោះ​ខ្ញុំ​មិន​ដែល​បាន​និយាយ​ជាមួយ​គេ​ទៀត​ឡើយ​សឹង​តែ​មួយ​ឆ្នាំ​ពេញ​ ពេល​ពួក​គេ​រៀបការ​លោក​មិន​ទាំង​ដឹង​រឿង​ផង​ ក្នុង​ពេល​នោះ​លោក​មិន​មាន​អ្វីពាក់ព័ន្ធ​ឡើយ​។

Johnny Depp ឆ្លើយ​តបសំនួរមេធាវី

ចំពោះ​ពាក្យ​ចោទ​ប្រកាន់​ខាង​លើ​មេធាវី​របស់​ Depp បាន​ឆ្លើយ​តប​ថា​ សារ​ដែល​កូន​ក្ដី​លោក​ផ្ញើ​នោះ​ជា​សារ​ចាស់​មិន​មែន​ជា​សារ​ថ្មីៗ​នោះ​ទេ​ ហើយ​ក៏​ធ្លាប់​បាន​យក​មក​ចេញ​ផ្សាយ​ហើយ​ដែរ​ រឿង​នោះ​​ពួក​គេ​គ្រាន់​តែ​និយាយ​គ្នា​លេង​ប៉ុណ្ណោះ​។

ករណី​ក្ដីក្ដាំ​នេះ​ Johnny Depp បាន​ឡើង​ផ្ដល់​​ចម្លើយ​ដល់​តុលាការ​ចំនួន​៣​ដង​ហើយ​ ខណៈ​ដែល​ Amber នៅ​មិន​ទាន់​បាន​ឡើង​ផ្ដល់​ចម្លើយ​ដល់​តុលាការ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ភាគី​មេធាវី​របស់​នាង​បាន​អះអាង​ថា​ Amber បាន​ត្រៀម​ខ្លួន​ជា​ស្រេច​​នឹង​រៀបរាប់​ពី​ហេតុការណ៍​អាក្រក់​ជាច្រើន​ដែល​កើត​ឡើង​ក្នុង​ជីវិត​រៀបការ​របស់​នាង​និង​អតីត​ស្វាមី Johnny Depp ដោយ​នាង​បាន​ហៅ​ខ្លួន​ឯង​ថា​ជា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​ជា​ច្រើន​រូប​បែប​ទាំង​រាង​កាយ​និង​ទឹកចិត្ត​៕

ប្រភព៖ hollywoodreporterអត្ថបទ​ទាក់ទង​នឹង​ Johnny Depp

អត្ថបទទាក់ទងនឹង​ Johnny Depp៖

Telegram-Troryorng
Share.