ហ្វេនអ្នកតាមដានសកម្មភាពសិល្បៈរបស់តារាចម្រៀង​ ទេព បូព្រឹក្ស បានដឹងខ្លះមកហើយថា នៅពេលនេះម្ចាស់បទ «Top of The Lady» កំពុងតែប្រើជីវិតស៊ីវិល័យនៅលើទឹកដីនៃប្រទេសបារាំង។ នៅពេលទៅដល់ទីនោះភ្លាម ទេព បូព្រឹក្ស បានសម្ញែងហ្វេននៅស្រុកខ្មែរឱ្យឃើញថា កញ្ញាពិតជាមានក្ដីសុខជាមួយការដើរទិញអីវ៉ាន់ប្រេនដ៍ៗ និងកាន់តែសប្បាយរីករាយថែមទៀតជាមួយទីកន្លែងកម្សាន្តល្បីៗនៅទីនោះ។

យ៉ាងណាមិញ គេបានដឹងថា ដំណើរកម្សាន្តរបស់កញ្ញា ទេព បូព្រឹក្ស ទទួលបានភាពកក់ក្ដៅ និងស្វាគមន៍យ៉ាងពេញទំហឹងពីតារាហ្វេសប៊ុកល្បីម្នាក់រស់នៅស្រុកបារាំងគឺ Alex CoNan Real ។ ក្រៅពីបង្ហាញសកម្មភាពសប្បាយៗ និងស្នាមញញឹមប្រចាំថ្ងៃនៅស្រុកបារាំងហើយនេះ គេក៏បានចាប់អារម្មណ៍ឃើញវីដេអូខ្លីមួយ ដែលបង្ហោះដោយ Alex CoNan Real។

នៅក្នុងវីដេអូនេះ គេបានឃើញតារាចម្រៀង ទេព បូព្រឹក្ស បកស្រាយបទចម្រៀង «My សង្សារ» ប៉ុន្ដែរយៈពេលខ្លីប៉ុណ្ណោះ។ ដោយឡែកគេមើលឃើញថា នៅពេលបកស្រាយបទចម្រៀងនៅលើឆាក ស្រាប់តែមានហ្វេនជាច្រើននាក់នៅប្រទេសបារាំង គាំទ្រកញ្ញា ទេព បូព្រឹក្ស ដោយខ្លះលើកដៃគ្រវីទៅវិញទៅមក ខ្លះទៀតច្រៀងតាម ខ្លះទៀតស្រែកហ៊ូរ និងមានខ្លះទៀតនោះ ទាញកាមេរ៉ាទូរស័ព្ទដៃថតផងដែរ។

យ៉ាងណាក្ដី Alex CoNan Real បានបញ្ជាក់នៅលើវីដេអូនោះថា «របស់គេយាយ ពិតអត់ឥឡូវ ??? ស្ដាយច្រៀងបាន3បទ😜 Tep Boprek »។ ​បើមើលរួមទៅចំពោះទិដ្ឋភាពនៅក្នុងវីដេអូនោះ គេអាចស្មានដឹងថា ប្រហែលជាទីតាំងធ្វើពិធីចូលឆ្នាំខ្មែរនៅប្រទេសបារាំង ទំនងជាដូចគ្នានឹងទីតាំងតែមួយនឹងកន្លែងដែលអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះឱ្យមហាជនដឹងពីសកម្មភាពធ្វើពិធីបុណ្យចូលឆ្នាំខ្មែរនៅស្ថានទូតខ្មែរប្រចាំប្រទេសបារាំង​។

តោះកុំឱ្យខាតពេលយូរសូមទស្សនាវីដេអូនេះ៖

អត្ថបទទាក់ទងនឹងកញ្ញា ទេព បូព្រឹក្ស ៖

ទេព បូព្រឹក្ស៖ បើថ្ងៃណា​មួយ​យើង​ឈ្លោះ​គ្នា កុំភ្លេច​​ពាក្យ​សច្ចាជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ចាប់​ផ្ដើម​!

អ្នក​លេង​បណ្ដាញ​សង្គម​ដាក់​ការ​សង្ស័យ​ ទេព​ បូព្រឹក្ស លើក​ដៃ​ ៣​ ចង់​សំដៅ​លើ​អ្វី​?​

មូលហេតុនេះហើយ ព្រឹទ្ធាចារ្យ ព្រឿង ឈាង ក្ដុកក្ដួលអារម្មណ៍ និងស្រក់ទឹកភ្នែក សរសើរការខិតខំប្រឹងប្រែងរបស់ ទេព បូព្រឹក្ស

មាន​អ្វី​អស្ចារ្យ​ក្នុង​MVចេញ​ថ្មី​របស់ ​ទេព ​បូព្រឹក្ស ​ដែល​​ចំណាយ​​ប្រាក់​ផលិត​ជាង​១០​ម៉ឺន​ដុល្លារ​?

Telegram-Troryorng
Share.