ពេល​នេះ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២២ ដែល​មាន​សរុប​ចំនួន​៨ក្រុម បាន​បញ្ចប់​ជើង​ទី១ ហើយ​ក្នុង​ចំណោម​ការ​ប្រកួត​សរុប​៤ជើង ខណៈ​មាន​អាជ្ញាកណ្ដាល​៩រូប​បាន​កាន់​កញ្ចែ​ដឹកនាំ​ការ​ប្រកួត​ ព្រម​ទាំង​ចាយ​កាត​សរុប​ចំនួន​១១៧​សន្លឹក ក្នុង​ចំណោម​២៨ប្រកួត​មក​នេះ។

ទិន្នន័យ​សរុប​ដែល​អាជ្ញាកណ្ដាល​ដឹកនាំ​ការ​ប្រកួត​៧សប្ដាហ៍​មក​នេះ​មាន៖
-ជួប វិសាល ដឹកនាំ​៥ប្រកួត ពិន័យ​កាត​សរុប​២២ សន្លឹក (ក្រហម១សន្លឹក)
-ឃិន ឧសីហា ដឹកនាំ​៥ប្រកួត ពិន័យ​កាត​សរុប​២១ស​ន្លឹក
-ជី សាមឌី ដឹកនាំ​​៤ប្រកួត ពិន័យ​កាត​សរុប​១៨សន្លឹក
-លឹម ប៊ុនធឿន ដឹកនាំ​៤​ប្រកួត ពិន័យ​កាត​សរុប​១៤​សន្លឹក
-គីរីន រ៉ូហ្សាក់ ដឹកនាំ​២ប្រកួត ពិន័យ​កាត​សរុប​១២ សន្លឹក (ក្រហម១សន្លឹក)
-ឃួន វីរៈ ដឹកនាំ​៣ប្រកួត​ពិន័យ​កាត​សរុប ១២សន្លឹក
-ស្រី សុវណ្ណារ៉េត ដឹកនាំ​២ប្រកួត ពិន័យកាត​សរុប​១១​សន្លឹក (កាត​ក្រហម១សន្លឹក)
-ជួន ងួនហុង ដឹកនាំ​២ប្រកួត ពិន័យ​កាត​សរុប​៤លើក
-ហ៊ោ ប៊ុនថង ដឹកនាំ​១ប្រកួត ពិន័យ​កាត​សរុប​៣សន្លឹក

Telegram-Troryorng
Share.