ខេត្តព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន​ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិដូង ក្រុម១៧ ភូមិ០១ សង្កាត់ ០៤ ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង២នាក់ ទី១ មានឈ្មោះ ភឹម ពិសិដ្ឋ ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម ១៧ ភូមិ ០១ សង្កាត់ ០៤ ក្រុង/ខេត្តព្រះសីហនុ។ និងទី២មានឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម១៧ ភូមិ០១ សង្កាត់ ០៤ ក្រុង/ខេត្តព្រះសីហនុ។

ចំពោះវត្ថុតាដែលសម្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ២០ កញ្ចប់ ទូរសព្ទ័ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

Telegram-Troryorng
Share.