ថៃ – ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ​តារា​ចម្រៀង​ Justin Bieber អាច​ទិញ​សំបុត្រ​ទស្សនា​ការ​ប្រគំតន្ត្រី​របស់​ Super Star សញ្ជាតិ​កាណាដា​រូប​នេះ​នៅ​ប្រទេស​ថៃ​បាន​ ដោយ​សំបុត្រ​នឹង​ដាក់លក់​ចាប់​តាំង​ពីថ្ងៃ​ទី​២៩ ខែ​មេសា​ ខាង​មុខ​នេះ​​ហើយ​។

អ្នក​គាំទ្រ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ក្រោយ​ពេល​បាន​ដឹង​ថា​ Justin Bieber ប្រកាស​ប្រគំតន្ត្រីទេសចរណ៍​នៅ​បណ្ដា​ប្រទេស​នានា​ ដោយ​ក្នុង​នោះ​មាន​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ភូមិផង​របង​ជាមួយ​នឹង​កម្ពុជា​យើង​។

ក្រោយ​ប្រកាស​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​រួច​ ទីបំផុត​កាល​បរិច្ឆេទ​លក់​សំបុត្រ​ជា​ផ្លូវ​ការ​សម្រាប់​ឱ្យ​អ្នក​គាំទ្រ​ដែល​ចង់​ទៅ​ទស្សនា​ត្រូវ​បាន​ប្រកាស​ហើយ​ គឺ​ចាប់​ផ្ដើម​លក់​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​។ អ្នក​គាំទ្រ​អាច​ទៅ​ទិញផ្ទាល់​ឬ​កក់​សំ​បុត្រ​ តាមរយៈ​អនឡាញ​នៅ​លើ​វែបសាយ​ thaiticketmajor ។

ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​​ដែល​មាន​ឈ្មោះ​ថា​ Justin World Tour Bangkok នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នា​កីឡដ្ឋានជាតិ​​ Rajamangala​ ដោយ​តម្លៃ​សំបុត្រ​ទាប​បំផុត​មាន​តម្លៃ​២៥០០​បាត​ ប្រមាណ​​ជាង​៧២​ដុល្លារ​ និង​តម្លៃ​សំបុត្រ​ថ្លៃ​បំផុត​ឬ​VIP Package មាន​តម្លៃ​១៦,៥០០បាត ប្រមាណ​ជាង​៤៨០​ដុល្លារ​។

​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​ប្រទេស​ថៃ​លើក​នេះ​គឺជា​ការ​វិល​ត្រលប់​មក​ច្រៀង​និង​សម្ដែង​ខនសឺត​ម្ដង​ទៀត​របស់​ Justin Bieber ក្រោយ​ខកខាន​មក​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ថៃ​រយៈ​ពេល​៩​ឆ្នាំ​ ក្រោយ​ពី​បាន​ប្រគំ​តន្ត្រី​ Justin Bieber Believe Tour Live in Bangkok៕

ប្រភព៖ Khasod

អត្ថបទ​ទាក់ទងនឹង​ Justin Bieber៖

Telegram-Troryorng
Share.