តាមរយៈសារព័ត៌មាន Sanook បានចេញផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ស្រីស្អាត DJ Soda ដែលជា DJ ម្នាក់ដ៏មានឈ្មោះល្បីពីប្រទេសកូរ៉េ ត្រូវបានប៉ូលិសអាមេរិកបណ្ដាញនាងចុះលើយន្តហោះភ្លាមៗ និងគំរាមឱ្យនាងសម្រាតខោរបស់ខ្លួនដែលបានពី Sponsor ចេញពីលើខ្លួនចំពោះមុខអ្នកដទៃតែម្ដង ព្រោះដោយសារតែខោនេះមានពាក្យថា «F*ck you »។

បើតាមការបង្ហោះនៅលើអ៊ីនស្ដាក្រាមរបស់ DJ Soda នាងបានរៀបរាប់ថា នៅពេលដែលនាងបានឡើងមកអង្គុយនៅលើយន្តហោះ JFK ចេញពីទីក្រុងញូវយ៉ក មកចុះចតនៅព្រលានយន្តហោះ LA ភ្លាមនេះនាងត្រូវបានប៉ូលិសអាមេរិកម្នាក់គំរាមនាងរហូតធ្វើឱ្យមាននាងអាម៉ាស់យ៉ាងខ្លាំង។ នាងត្រូវបានប៉ូលិសអាមេរិកបណ្ដេញចុះពីលើយន្តហោះ ហើយគំរាមឱ្យនាងសម្រាតខោចេញពីខ្លួនភ្លាមៗ ព្រោះដោយសារខោនោះមានពាក្យថា «F*ck you »។ នាងបានរៀបរាប់ថា នាងពិតជាមិនធ្លាប់មានបញ្ហាជាមួយខោនេះសោះឡើយ តាំងពីនាងចាប់ផ្ដើមធ្វើដំណើរ Tour Concert នៅលើទឹកដីសហរដ្ឋអាមេរិកមកម្ល៉េះ។ ហើយនៅពេលដែលនាងដើរចូលទៅ Check In ក៏គ្មានអ្នកណាមកហាមឃាត់អ្វីនាងដែរ។

DJ Soda នាងបានរៀបរាប់ទៀតថា ប៉ូលិសនៅព្រលាននេះមិនអនុញ្ញាតិឱ្យនាងឡើងទៅលើយន្តវិញនោះទេ ប្រសិនបើនាងមិនព្រមដោះខោនោះចេញ។ នាងបានសុំប៉ូលិស ទៅប្ដូរខោចេញនៅទីកន្លែងផ្សេងទាំងអារម្មណ៍ផិតភ័យ ហើយដៃរបស់ញ័រអស់ហើយ នៅពេលដែលប៉ូលីសឱ្យសម្រាតខោចេញនៅនឹងមុខប៉ូលិសតែម្ដង។

តែចុងក្រោយនាងត្រូវសម្រាតខោ ហើយត្រឡប់ខោពីខាងក្នុងមកក្រៅ រួចស្លៀកខោនេះបញ្ច្រាស់ ទើបប៉ូលិសអនុញ្ញាតិឱ្យនាងឡើងលើយន្តហោះវិញ។ ហេតុការណ៍នេះ នាងថា នាងមានអារម្មណ៍ភិតភ័យអស់រយៈពេល ៦ ម៉ោង ហើយក៏ជាហេតុការណ៍ដែលនាងមិនធ្លាប់ជួបសោះ តាំងពីនាងមកកាន់ទឹកដីសហរដ្ឋអាមេរិករយៈពេល ៨ឆ្នាំកន្លងមកហើយ។

ដោយឡែក DJ Soda បញ្ជាក់ថា នាងសុំធ្វើពហិការលើក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយនេះ ហើយ​សង្ឃឹម​ថា​រឿង​បែប​នេះ​នឹង​មិន​កើត​ឡើង​ចំពោះ​អ្នកណាទៀតឡើយ៕

Telegram-Troryorng
Share.