ពានរង្វាន់​បាល់ទះ Ganzberg Special Volleyball League 2022 បន្ត​ប្រកួត​​សប្ដាហ៍​ទី២ ហើយ​​ចុង​សប្ដាហ៍​នេះ​លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ដោយ​មាន​ការ​ប្រកួត​ចំនួន​៤​គូ។ ការ​ប្រកួត​ទាំង៤​គូ​នេះ​មាន​ផ្សាយផ្ទាល់​ដោយ​សារព័ត៌មាន​ត្រយង និង PNN ទាំង​២គូផង​ដែរ។

ថ្ងៃ​សុក្រ ទី​២៩ ខែ​មេសា ឆ្នាំ​២០២២៖
-ម៉ោង​២រសៀល ក្រុមកីឡាបាល់ទះ PS CONCRETE ប្រកួតជាមួយ ក្លិបកីឡាបាល់ទះយុវជនល្វាឯម
-ម៉ោង​៣:៣០នាទី ក្រុមកីឡាបាល់ទះ កងពលតូចអន្តរាគមន៍លេខ៩ ប្រកួតជាមួយ ក្រុមកីឡាបាល់ទះ VONG PLUS។

ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេសា ឆ្នាំ​២០២២៖
-ម៉ោង​២រសៀល សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ប្រកួតជាមួយ ក្រុមកីឡាបាល់ទះSPORT KPC
-ម៉ោង​៣:៣០នាទី កងពលធំអន្តរាគមន៍លេខ៣ ប្រកួតជាមួយ ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ។

ពានរង្វាន់ Ganzberg Special Volleyball League 2022 រៀបចំប្រកួតរាល់ថ្ងៃសុក្រ និងសៅរ៍​ រាល់​សប្ដាហ៍​នីមួយៗ ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ក្នុងរាជធានីភ្នំពេញ ខណៈក្រុមចូលរួមទាំង១៣មាន​១.កងពលតូច​អន្តរាគមន៍​លេខ​៩ ២.ក្រុមបាល់ទះ Vong Plus ៣.ក្លិបបាល់ទះយុវជនស្រុកល្វាឯម ៤.សមាគមកីឡាបាល់ទះវិសាខា ៥.ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ៦.ក្រុមកីឡាបាល់ទះ Sport KPC ៧.ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ៨.កងពលធំអន្តរាគមន៍លេខ៣ ៩.ស្នងការដ្ឋាននគរបាលខេត្តតាកែវ ១០.នាយកដ្ឋាន​លិខិត​ឆ្លង​ដែន ១១.ក្រសួងមហាផ្ទៃ ១២.រដ្ឋបាលរាជធានីភ្នំពេញ និង១៣ ក្រុមបាល់ទះ P.S Concrete៕

Telegram-Troryorng
Share.