ថៃ – សម្រាប់​ករណី​ស្លា.ប់​របស់​តារា​សម្ដែង​ថៃ​ តេងម៉ូ គឺ​ជា​ហេតុការណ៍​អកុសល​ដែល​ប្រជាជន​ថៃ​ទូទាំង​ប្រទេស​ពិបាក​នឹង​បំភ្លេច​ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​តែ​ករណី​នេះ​មាន​លេច​ចេញ​ភស្ដុតា​ងមួយ​ចំនួន​តាម​រយៈ​វីដេអូ​ដក​ស្រង់​ចេញ​ពី​កាំមេរ៉ាសុវត្ថិភាព​ ដែល​បង្កើត​ឱ្យ​មាន​ចំណុច​សង្ស័យ​ជា​ច្រើន​ ហើយ​បើ​ទោះ​ជា​ប៉ូលីស​បាន​ថ្លែងការណ៍​សរុប​សាច់រឿង​នេះ​ក្ដី​ ប្រជាជន​ថៃ​ ក៏​ដូច​ជា​សិល្បករ​មួយ​ចំនួន​ទៀត​នៅ​តែ​សង្ស័យ​មិនបាត់​ រហូត​ដល់​ថ្នាក់​ងាក​ទៅ​ពឹង​គ្រូ​ទាយ​វិញ​ម្ដង​។

ថ្មីៗ​នេះ​គ្រូ​ទាយ​ល្បីឈ្មោះ​ដែល​មានរហស្សនាម​ថា​​ «គ្រូ​ប្លា ព្រាយ​ខ្សឹបប្រាប់» បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​ របស់​ពិធីការិនី​ល្បី​ឈ្មោះ​នៅ​ប្រទេស​ថៃ​ ដោយ​ភាគ​ច្រើន​គឺ​លើក​យក​ករណី​ស្លាប់​របស់​តារា​ថៃ​នាង​ តេងម៉ូ និដា មក​ជជែក​ម្ដង​ទៀត​។ នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​មាន​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដូចតទៅ​ «ការពិត​ទៅ​សម្រាប់​អ្នក​គ្រូ​ ករណី​នេះ​បាន​ចប់​តាំង​ពី​យូរ​ណាស់​មក​ហើយ​ មើល​ទៅ​លទ្ធផល​ចុង​ក្រោយ​គ្រប់​យ៉ាង​ត្រូវ​បាន​គេ​កំណត់​ទុក​អស់​ទៅ​ហើយ​ ចម្លើយ​នោះ​គឺ​ជា​រឿង​ដែល​គេ​រៀបចំ​ទុក ​គ្រាន់​តែ​មាន​ការ​ផ្លាស់​ប្ដូរ​បង្វែរ​សំណុំ​រឿង​មួយ​ចំនួន​ដើម្បី​ឱ្យ​ចប់​ច្រើន​ជាង​»

នៅពេល​ពិធីករ​សួរ​ថា​ រឿង​នេះ​នឹង​ចប់​មែនទេ? មនុស្ស​នៅ​មាន​ចម្ងល់​នៅ​តែ​មាន​ចម្ងល់​បន្ត​ទៀត​ ជួល​កាល​រឿង​ពិត​ក៏​មិន​គួរ​និយាយ​ដែរ​ ប្រជាជនគាត់​ចង់​ឃើញ​ការ​បញ្ចប់​ដោយ​រីករាយ​?

អ្នក​គ្រូ​ទាយ​រូប​នោះ​បាន​ពោល​បន្ត​ថា​ មិនមាន​អីទេ​ បងគាត់​ស្លាប់​គឺជា​​រឿង​មិន​រីករាយ​នោះ​ទេ​ ដូច្នេះ​ហើយ​រឿង​នេះ​គ្មាន​ផ្លូវ​ចប់ដោយ​អ្វី​ដែល​រីករាយ​នោះ​ទេ​។

មនុស្ស​ជា​ច្រើន​ចង់​ឃើញ​មនុស្ស​ខុស​ត្រូវ​ច្បាប់​ដាក់ទោស?

គ្រូទាយ​បាន​ឆ្លើយ​តប​ថា​ «សង្គម​ផ្លាស់ប្ដូរ​ មូលធន​និយម​ វត្ថុនិយម​ ដូច្នេះ​ត្រូវ​តែ​យល់​ត្រង់​ចំណុច​នេះ​ និយាយ​ច្រើន​មិន​កើត​នោះ​ទេ​»។ អ្នក​គ្រូទាយ​បន្ត​ទៀត «ចង់​ឱ្យ​អ្នក​គ្រប់​គ្នា​មើល​ឃើញ​ករណី​នេះ​ជា​ករណី​សិក្សា​ចំបង ​ចំ​ណុច​សំខាន់​ បងតេងម៉ូ គាត់​ជា​មនុស្ស​មាន​កេរ្តិ៍​ឈ្មោះ នៅ​ត្រូវ​ជួប​ហេតុការណ៍​បែប​នេះ​ ចុះ​មនុស្ស​ធម្មតា​ដែល​មិន​មាន​ឈ្មោះ​ មិន​មាន​លុយ​ នឹង​អាច​ធ្វើ​អ្វី​បាន​នៅ​ថ្ងៃ​អនាគត​ សូម​ឱ្យ​គ្រប់​គ្នា​ចេញ​មក​ទាម​ទារ​រក​ភាព​ត្រឹម​ត្រូវ​ សូម​ឱ្យ​ជឿជាក់​លើ​អំពើ​ល្អ ភាព​ស្មោះ​ត្រង់​ ភាពយុត្តិធម៌ ត្រូវ​តែ​ទាញ​មក​ឱ្យ​បាន​ ដើម្បី​ឱ្យ​ភាព​យុត្តិ​ធម៌​​មាន​ពិត​ប្រាកដ​៕

ប្រភព៖ Teenee

Telegram-Troryorng


Share.