ជាការស្វាគមន៍ការវិលត្រឡប់ខ្លួនមកកាន់សិល្បៈចម្រៀង ពូឃ្លាំង បានត្រៀមបញ្ចេញស្នាដៃបទចម្រៀងថ្មីមួយបទ ដែលមានការសម្រិតសម្រាំងទាំងសាច់ភ្លេង ចំណងជើងបទចម្រៀង និង MV ។ បទថ្មីរបស់ ពូឃ្លាំង គឺមានចំណងជើងថា «3some» ដែលហ្វេនជាច្រើនបានលាន់មាត់ថា ជាចំណងជើងដែលបង្អើលអត្ថន័យអាសអាភាសឱ្យមានការជ្រើមជ្រួល។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ ពូឃ្លាំង ក៏បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកឱ្យហ្វេនបានឃើញពីសកម្មភាពនៃការផលិតបទចម្រៀងថ្មីរបស់លោក ដោយលោករៀបរាប់ថា ៖ «នេះជាសកម្មភាពខ្លះនៃការផលិតMV បទថ្មីរបស់ខ្ញុំ ដែលចំណាយពេល3ថ្ងៃ មានចំណងជើងថា ” 3some ” នេះជាបទដំបូង តែមិនមែនជាបទទី1 ក្នុងAlbum ថ្មី ដែលខ្ញុំត្រៀមសំរាប់ការត្រលប់មកវិញយ៉ាងពេញលេញលើវិស័យចំរៀងមួយនេះ សង្ឃឺមថាអ្នកទាំងអស់គ្នា នឹងចួលចិត្ត ហើយរីករាយជាមួយគ្នា »។

បន្ទាប់ពីបង្ហើបចំណងជើងរបស់បទថ្មី និងអំពីសកម្មភាពថត MV បទចម្រៀងខ្លួនហើយនោះ គេបានឃើញហ្វេនជាច្រើនបានលើកឡើងស្រដៀងគ្នាថា បទនេះគឺបទបង្អើលអត្ថន័យអាសអាភាស ដោយអ្នកខ្លះលើកឡើងថា «3some មើល​ក្នុង​ youtube សុទ្ធតែ​រឿង​ស*ច​បូក​👻» «Wow ពូ! ញាក់សាច់តែម្ដង មួយឈុតណាក៏ធ្វើឱ្យខ្ញុំស្រៀវជំនួសដែរ» និងខ្លះទៀតថា «ចេញមកអោបម្ដង២ម៉ងពូ👀🤣»។

ជាមួយគ្នានោះដែរ ពូឃ្លាំង បានប្រាប់ពីមូលហេតុដែលនាំ​ឱ្យខ្លួនមានចិត្តវិលមកកាន់សិល្បៈវិញដែរថា ការត្រលប់មកវិញម្តងនេះ គឺផ្ដើមឡើងដោយសារការស្រលាញ់ ការនឹករលឹក នឹងការសំណូមពរ ហើយលោកអគុណអ្នកគាំទ្រដែលនៅតែចូលចិត្ត នឹងចងចាំពីឈ្មោះរបស់លោក។

លោកលើកឡើងថា នៅអំឡុងថ្ងៃចូលឆ្នាំ លោកបានលឺបទចាស់ៗរបស់លោកចាក់នៅតាមដងផ្លូវ ហើយមានហ្វេនខ្លះនៅច្រៀងតាម​ ទើបធ្វើឱ្យលោកមានស្នាមញញឹម។ លោករៀបរាប់ទៀតថា «គេជិះកាត់ហៅឈ្មោះខ្ញុំ​ ពូ​ ឃ្លាំង អ្នកទាំងអស់គ្នានេះហើយ​ ដែលធ្វើឱ្យខ្ញុំចិត្តមិនដាច់​ ចាកចេញពីវិស័យចំរៀង​សុំទោសដែលអោយរងចាំខ្ញុំយូរ​ ខ្ញុំនឹងត្រលប់មកវិញ​ ជាមួយអ្វីដែលថ្មីៗជាច្រើន នឹងឈរនៅលើឆាកតន្ត្រីម្តងទៀត​ តាមសំណូមពរអ្នកទាំងអស់គ្នាដែលចង់បាន….Album ថ្មីខ្ញុំ​ មានគ្រប់រសជាតិ​នៅក្នុងនោះ នឹងបង្កើតឡើងសំរាប់អ្នកទាំងអស់គ្នា​ !!!»។

ទោះជាយ៉ាង បទថ្មីដ៏ចាក់ដោតរបស់ ពូឃ្លាំង ក៏នៅមានហ្វេនខ្លះគាំទ្រ និងរង់ចាំស្ដាប់ បើទោះបីជាចំណេងរៀងលេងពាក្យធ្ងន់បន្តិច ក៏នៅមានហ្វេនខ្លះនិយាយថា «ថ្ងៃណាចេញពូចង់ឃើញណាស់😁😁💖» «Boom 💥 ទៀតហើយបង បទថ្មី» និងថា «ចំណងជើងបទចម្រៀង ដូចរឿងដែលខ្ញុំចូលចិត្តមើលណាស់ 🎶🎵💯💖»។ ហើយពាក្យ «3some» ដែលជាចំណងជើងបទថ្មីរបស់ ពូឃ្លាំង គេគឺនៅមិនទាន់ជ្រាបច្បាស់ទេ ថាអត្ថន័យនៃបទនេះនឹងរៀបរាប់អំពីអ្វីឱ្យពិតប្រាកដ។

ចុះហ្វេនវិញយល់ឃើញយ៉ាងចំពោះចំណង «3some» ? បើដាក់ពិន្ទុរហើយ កុំភ្លេច Comment ប្រាប់ Admin វិញផង៕

Telegram-Troryorng
Share.