អាមេរិក – តារា​សម្ដែង​ស្រី Amber Heard យក​ដៃ​ជូត​ទឹក​ភ្នែក​​ក្រោយ​ពេល​ដែល​ការ​កាត់​ក្ដី​នៅ​តុលាការ​រំលឹក​ពី​ទំនាក់ទំនង​ស្នេហា​ចាស់​រវាង​នាង​និង​កំពូល​មហាសេដ្ឋី​ Elon Musk។

បច្ចុប្បន្ន​នេះ​កំពូល​តារា​សម្ដែង​ដ៏​ល្បី​ទាំង​ពីរ​ដួង​គឺ​ Johnny Depp និង​ Amber Heard កំពុង​តែ​ឈ្លោះ​ទាស់​ទែង​គ្នា​ឡើង​តុលាការ​ ដោយ​ភាគី​ទាំង​សងខាង​សុទ្ធតែ​បាន​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​។ នៅ​ក្នុង​រឿង​ក្ដី​នេះ​​តួ​អង្គ​មហាចោរ​សមុទ្រ​ បាន​ប្ដឹង​ទាមទារ​សំណង​ពី​អតីតភរិយា​របស់​ខ្លួន​នូវ​ទឹក​ប្រាក់ ៥០​លាន​ដុល្លារ​ដោយ​សារ​តែ​ភរិយា​បាន​យក​ឈ្មោះ​លោក​ទៅ​បរិហារ​កេរ្តិ៍​លើ​កាសែត​ Washington Post ខណៈ​ដែល​ Amber ក៏​បាន​ប្ដឹង​ទារ​សំណង​ពី​ Johnny Depp នូវ​ទឹក​ប្រាក់​រហូត​ដល់​១០០​លាន​ដុល្លារ​ ដែល​លោក​ធ្វើ​ឱ្យ​ខូចខាត​កិត្តិយស​របស់​ខ្លួន​ ក្រោយ​លោក​បានហៅ​នាង​ថា​ជា​មនុស្ស​កុហក​បោកប្រាស់​។

Christian Carino អតីត​ភ្នាក់​ងារ​មើល​ថែ​ទាំ Johnny Depp ត្រូវ​បាន​តុលាការ​សួរនាំ​ទាក់ទង​នឹង​រឿង​ Email ដែល​ Amber Heard បាន​ផ្ញើ​សារ​ទៅ​រក​លោក​​ ក្រោយ​ពេ​ល​ដែល​នាង​បាន​បែក​​គ្នា​ជា​មួយ​នឹង​ម្ចាស់​ក្រុមហ៊ុន​ Tesla។ លោក Musk និង​ Amber បាន​ទាក់ទង​គ្នា​ជា​ច្រើន​ខែ​ក្រោយ​ពី​នាង​បែក​ពី​ Depp កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ២០១៦ នេះបើ​តាម​ការ​សម្ដី​របស់​ Christian ប្រាប់​តុលាការ។

បន្ទាប់ពីបែក​គ្នា​ជាមួយ​នឹង​ Elon Musk កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧ Amber បាន​ផ្ញើ​ emails ទៅ​ Christian ប្រាប់​លោក​ថា​កំពុង​តែ​ដោះ​ស្រាយ​រឿង​បែក​គ្នា​ ថែម​ទាំង​និយាយ​ទៀត​ថា​ នាង​ស្អប់​ដែល​រឿង​គ្រប់​យ៉ាង​ត្រូវ​បែកធ្លាយ​ជា​សាធារណៈ នាង​ថា​នាង​កើត​ទុក្ខ​ទៀត​ផង​។

ឆ្លើយ​តប​ទៅ​ Amber វិញ Christian បាន​និយាយ​ថា​ «នាង​មិន​បាន​ស្រលាញ់​គេ​ទេ​។ នាង​ប្រាប់​ខ្ញុំ​១០០០​ដង​ហើយ​ថា​នាង​គ្រាន់​តែ​មាន​អារម្មណ៍​ឯកា បើ​ចាប់​ផ្ដើម​ដំបូង​ឡើយ​នាង​មិនមាន​អារម្មណ៍​អីជាមួយ​គេ​ផង​ តើ​នាង​ចាំ​បាច់​អី​មាន​អារម្មណ៍​កើ​ត​ទុក្ខ?

បន្ទាប់​ពី​ឮ​ពាក្យ​ដែល Chirstian Carino និយាយ​នៅ​ក្នុង​តុលាការ​ Amber បាន​យក​ដៃ​ជូត​ទឹក​ភ្នែក​​ប៉ុន្តែ​នាង​មិនមាន​និយាយ​អ្វី​នោះ​ទេ​៕

អត្ថបទ​ទាក់ទងនឹង Amber Heard៖

ប្រភព៖ Metro.co.uk

Telegram-Troryorng
Share.