ថៃ – រូបរាង​ត្រលប់​មក​ហាប់​ណែន​ស្លីមស្វែល​ស្អាត​លឿន​ខ្លាំងមែនទែន​ សម្រាប់​អ្នក​ម៉ាក់​របស់​ Abigail ព្រោះ​សម្រាល​កូន​ស្រី​ទីបី​នេះ​មិន​ដល់​មួយ​ខែ​ផង​ មាន​រាង​ស្អាត​ដូច​ដើម​បាត់​ទៅ​ហើយ​។

អ្នក​គាំទ្រ​ក៏​ដូចជា​មជ្ឈដ្ឋាន​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ផង​ និង​ភ្ញាក់​ផ្អើល​ផង​ ព្រោះ​រូបរាង​របស់​ម៉ាក់ៗ​ទើប​នឹង​សម្រាល​ត្រលប់​មក​ស្អាត​ដូច​មុន​បាន​លឿន​ដល់​ថ្នាក់​នេះ​ រហូត​មាន​អ្នក​លេង​អ៊ិនធឺណិត​ជា​ច្រើន​អត់​ទ្រាំ​មិន​ចូល​ Comment សរសើរ​មិនបាន​។ រូបភាព​ដែល​ Chompoo បង្ហោះ​នៅ​ក្នុង​ហាង​កាហ្វេ​នេះ​ទទួល​បាន​ពាក្យ​សរ​សើរ​ច្រើន​ដូច​ជា​៖ «នេះ​បង Chompoo ទើប​នឹង​សម្រាល​កូនណា», «រាងស្អាតណាស់», «អូយម៉ែ!», «តិចៗ​បាន​ហើយ», «ម៉ាក់ទើប​តែ​សម្រាល​ទេ ប៉ុន្តែ​រាងម៉ាក់ ម៉ែអើយ!»

ខាង​លើ​នេះ​គ្រាន់​តែ​ជា​ការ​ដក​ស្រង់​យក​ពាក្យ​ពេចន៍​ខ្លះ​ៗ​របស់​អ្នក​លេង​បណ្ដាញសង្គម​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​មាន​មតិ​និង​ការ​លើក​សរសើរ​ច្រើន​ទៀត​ដែល​មិន​អាច​សរសេរ​រៀបរាប់​អស់​៕

Telegram-Troryorng
Share.