ព្រឹកមិញនេះស្រីស្អាត ស៊ីន យូប៊ីន បានបង្ហោះរូបភាពស្អាត៣សន្លឹកជាមួយនឹងដៃគូសម្ដែងរបស់ខ្លួនគឺលោក ណា ខុន ដកស្រង់ពីឈុតឆាកមួយក្នុងខ្សែភាពយន្តភាគខ្មែររឿង «ព្រហ្មលិខិតលម្អៀង» ដែលកាន់តែធ្វើឱ្យហ្វេនជាអ្នកគាំទ្រអន្ទះអន្ទែងនិងជ្រួលជ្រើមខ្លាំងព្រោះចង់ឆាប់បានទស្សនារឿងភាគនេះលើកញ្ចក់ទូរទស្សន៍។
សូមចុចត្រង់នេះ៖ ពិតអត់ ឮល្ហិចល្ហៀងរឿង «ស្នាមស្នេហ៍សមុទ្ររាម» ត្រៀមបញ្ចាំងលើទូរទស្សន៍ PNN?

រូបភាពបីសន្លឹកភ្ជាប់ជាមួយនឹងសំណេរខ្លីជាភាសាអង់គ្លេសថា Onset របស់កញ្ញា ស៊ីន យូប៊ីនដែលបានផុសនៅលើផេករបស់កញ្ញាមានអ្នកចុច Like រហូតដល់ 2.3K និងមានហ្វេនខមមិនសរសើរតារារូបនេះយ៉ាងច្រើន។

សម្រាប់រឿង «ព្រហ្មលិខិតលម្អៀង» យូប៊ីនត្រូវដើរតួជាកូនភ្លោះដែលមានអត្តចរិតខុសគ្នាដាច់ស្រឡះដោយម្នាក់មានអត្តចរិតសុភាពស្លូតបូត ចំណែកម្នាក់ទៀតមានចរិតកោងកាចនិងប៉ិនច្រណែនឈ្នានីស។ ចំណែកតួអង្គលោកណាខុនគឺជាបុរសសង្ហាមានចរិតសុភាពស្លូតបូតមានស្នេហ៍ស្មោះចំពោះតួអង្គយូប៊ីនដែលមានអត្តចរិតស្លូតបូតមិនប្រែប្រួល ទោះជាឧបសគ្គអ្វីក៏តួអង្គណាខុនមិនរង្គោះរង្គើនិងប្រែប្រួលចិត្តពីតួអង្គយូប៊ីននោះទេ។ ខ្សែរឿងនេះផលិតដោយផលិតកម្ម PR Production ហើយនឹងមានបញ្ចាំងជូនទស្សនាលើកញ្ចក់ទូរទស្សន៍ PNN៕

