អ៊ុយក្រែន – សារព័ត៌មាន​ AP បាន​ឱ្យ​ដឹង​ថាកំពូលតារា​ហូលីវូដ​និង​ជា​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ Angelina Jolie បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភាព​ខាង​លិច​​ទីក្រុង​ Lviv របស់​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​មន្ត្រី​ក្នុង​តំបន់​បាន​ប្រកាស​តាម​ប្រព័ន្ធ​តេឡេក្រាម​។

យោងតាម​ប្រសាស៍​របស់ Maksym Koxytskyy លោក​ស្រី​ Angelina Jolie ដែល​​ទទួល​បាន​តំណែង​ជា​បេសកជនពិសេសរបស់ រអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) តាំង​ពី​​ឆ្នាំ​ ២០១១​ មក​នោះ​បាន​មក​​ចួប​និង​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ជាមួយ​នឹង​ក្រុម​មនុស្ស​ដែល​គ្មាន​ផ្ទះ​សម្បែង​ដោយ​សារ​តែ​ភៀស​ខ្លួន​មក​កាន់​ទីក្រុង​ Lviv។ ក្នុង​ចំណោម​ជនភៀសខ្លួន​ទាង​នោះ​មាន​ទាំង​កុមារ​ដែល​កំពុង​តែ​សម្រាក​ព្យាបាល​របួស​ដោយ​សារ​តែ​ការ​ទម្លាក់​គ្រាប់​បែក​នៅ​លើ​ស្ថានីយ​រថភ្លើង​ Kramatorsk កាល​ពី​ដើម​ខែ​មេសា​​កន្លង​ទៅ​។

ការ​វាយ​ប្រហារ​នៅ​ភាគ​ខាង​កើត​ក្រុង​មើល​ទៅ​ហាក់​ដាក់​គោលដៅ​គឺ​សំដៅ​ទៅ​ដល់​ក្រុម​ស្ត្រី​និង​កុមារ​ដែល​កំពុង​តែ​រត់​គេច​ខ្លួន​ពី​ការ​ឈ្លាន​ពាន​របស់​ទ័ពរុស្សី ដែល​ក្នុង​ហេតុការណ៍​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៥២​នាក់​និង​មាន​អ្នក​របួស​រាប់​សិប​នាក់​ទៀត​។

មន្ត្រី​ក្នុង​តំបន់​បាន​បន្ត​ឱ្យដឹង​ទៀត​ថា​ «លោកស្រី Jolie ពិត​ជា​រំចួល​យ៉ាង​ខ្លាំងចំពោះ​សាច់​រឿង​ដែល​ក្មេង​ៗ​បាន​ប្រាប់​ដល់​លោក​ស្រី​ ក្នុង​ចំណោម​នោះ​មាន​ក្មេង​ស្រី​ម្នាក់​ថែម​ទាំង​អាច​និយាយ​ប្រាប់​លោក​ស្រី​​ជាលក្ខណៈ​ឯកជន​នូវ​ក្ដី​របស់​នាង​ថែម​ទៀត​ផង​»

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ឥត​ព្រាងទុក​នេះ​លោកស្រី​បាន​អញ្ជើញ​ទៅ​សាលារៀន​ និយាយជាមួយ​នឹង​សិស្ស​ថែម​ទាំង​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​នឹង​ពួក​គេ​ថែមទៀត​ផង​។ លោក​ស្រី​បាន​សន្យា​នឹង​ក្មេង​ៗទាំង​នោះ​ថា​លោក​ស្រី​នឹង​ត្រលប់​មក​ទី​នេះ​ម្ដង​ទៀត​។

លោក​ស្រី​ Angelina Jolie បាន​ជួប​ជាមួយ​នឹង​អ្នក​ភៀសខ្លួន​ដែល​ទើប​តែ​មក​ដល់​ស្ថានីយ​រថភ្លៀង​កណ្ដាល​នៃ​ទីក្រុង​ Lviv ហើយ​ក៏​បានជាមួយ​នឹង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ថ្មីៗ​ដែល​មក​ជួយ​ផ្ដល់​ជំនួយ​សុខាភិបាល​និង​ការ​ពិភាក្សា​ផ្សេង​ៗ​ទៀត​។

មន្ត្រី​រូប​នេះ​បាន​រៀបរាប់​ថា​ «វត្តមាន​របស់​លោក​ស្រី​គឺពិត​ជា​រឿង​មួយ​ដ៏​ភ្ញាក់​ផ្អើល​សម្រាប់​ពួក​យើង​។ មនុស្ស​ជា​ច្រើន​ដែល​បាន​ឃើញ​លោក​ស្រី​នៅ​ក្នុង​ក្រុង Lviv សឹង​តែ​មិន​ជឿ​ទេ​ថានោះ​គឺ​ពិត​ជា​កំពូល​តារា​ភាពយន្ត​ហូ​លី​វូដ​។ ប៉ុន្តែ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​មក​ ប្រទេស​អ៊ុយក្រែន​ បាន​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ឃើញ​ហើយ​ថា​មាន​រឿង​អស្ចារ្យ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​លើ​ទឹក​ដី​នេះ​»

ប្រភព៖ AP

Telegram-Troryorng

___

Share.