ក្រុមបាល់ទាត់ព្រៃវែង ទទួលបាន៣ពិន្ទុក្នុងការប្រកួតបើកឆាកខេមបូឌានលីគខាប់ ឆ្នាំ២០២២​ សប្តាហ៍ទី១ ក្រោយយកឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋានហនុមាន ម្សិលមិញនេះ។

១គ្រាប់ជ័យជម្នះចុងម៉ោងរកបានដោយខ្សែប្រយុទ្ធវ័យក្មេង វឿន វ៉ា នៅនាទី៩០+៥ បន្ទាប់ពីវិលត្រលប់ពីក្រុមជម្រើសជាតិ ក្រោយលោក Keisuke Honda កាត់ចេញពីបញ្ជីឈ្មោះកីឡាករ២៦នាក់ចុងក្រោយ។

សម្រាប់ការប្រកួតបន្ទាប់គឺ ព្រៃវែង ត្រូវជួបជាមួយ វិសាខា ធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានខេត្តព្រៃវែង៕

Telegram-Troryorng

Share.